ដោយសារសង្គ្រាមពាណិជ្ជកម្ម ប៉ុស្តិ៍ទូរទស្សន៍ចិនឈប់ផ្សាយរឿងរបស់អាមេរិក ហើយផ្សាយតែរឿងសង្គ្រាមសម័យមុន ដែលចិនឈ្នះអាមេរិកប៉ុណ្ណោះ

ស្ថានីយ៍ទូរទស្សន៍ចិន China Central Television (CCTV) បានរាយការណ៍ថា ពួកគេបានប្តូរកាលវិភាគរបស់ខ្លួន ដោយមិនត្រឹមតែឈប់ចាក់បញ្ចាំងរឿងហូលីវូដទាំងអស់ប៉ុណ្ណោះទេ ថែមទាំងឈប់បញ្ចាំងខ្សែភាពយន្តក្នុងស្រុកណាមួយ ដែលមានឈុតឆាកថតនៅសហរដ្ឋអាមេរិកផងដែរ។ ក្រុមអ្នកសង្កេតការណ៍បានមើលឃើញការផ្លាស់ប្តូរនេះ ខណៈដែលទូរទស្សន៍ CCTV ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋផ្សេងទៀតកំពុងហាមឃាត់ការចាក់បញ្ចាំងរឿងទាំងនោះ។ ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំងជាមួយនឹងក្រុងវ៉ាស៊ីនតោនកាន់តែធ្លាក់ចុះដុនដាប បន្ទាប់ពីមានការជាប់គាំងនៅក្នុងកិច្ចចរចាពាណិជ្ជកម្មទ្វេភាគី និងលំដាប់ផ្តាច់ព្រ័ត្រ ដែលលោក Donald Trump បានថ្កោលទោសយ៉ាងចាស់ដៃមកលើក្រុមហ៊ុន Huawei ។

ចំណែកស្ថានីយ៍ទូរទស្សន៍ CCTV-6 វិញក៏កំពុងប្តូរកាលវិភាគពេលល្ងាចរបស់ពួកគេទៅចាក់ផ្សាយរឿងទាក់ទិននឹងសង្គ្រាមរាប់ទសវត្សរ៍ ដែលទាហានចិនយកឈ្នះលើទាហានទៅវិញ។ រឿងទាំងនោះរួមមានខ្សែភាពយន្តអំពីសង្គ្រាមកូរ៉េ ពីឆ្នាំ១៩៥០-៥៣ អំឡុងពេលកងទ័ពក្រហមក្រោមឈ្មោះកងទ័ពស្ម័គ្រចិត្តប្រជាជនចិន (Chinese People’s Volunteer Army) របស់ ម៉ៅ សេទុង ចាប់ដៃជាមួយសមមិត្តកូរ៉េខាងជើង ដើម្បីរារាំងកងកម្លាំងសហរដ្ឋអាមេរិកពីកូរ៉េ​ខាង​ត្បូង។ ខ្សែភាពយន្តមួយដែលត្រូវបានចាក់ផ្សាយមានចំណងជើងថា «Battle of Shangganling Mountain» ជាផលិតកម្ម កាលពី ឆ្នាំ១៩៥៦ ដែលពណ៌នាអំពីសមរភូមិត្រីកោណ ដែលសព្វថ្ងៃនេះជាបន្ទាត់កំណត់ព្រំដែនយោធា ដែលអ្នកប្រវត្តិសាស្ត្រហៅថា ជាទីតាំងមានការប្រយុទ្ធហូរឈាមយ៉ាងខ្លាំងក្លា។ ខ្សែភាពយន្តសង្គ្រាមស្រដៀងគ្នានេះចំនួន ៣ ផ្សេងទៀតក៏នឹងត្រូវបញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ CCTV-6 នៅសប្តាហ៍នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds