តារាម៉ូដែល Ngoc Trinh ហ៊ានស្លៀកដល់ម្លឹង មើលឃើញល្វែងក្រោមសឹងទាំងអស់
ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កម្មវិធីលំដាប់ពិភពលោកCannes Film Festival 2019 លើកទី៧១ បានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសបាំរាង។
ក្រោមទិដ្ឋភាពនៅក្នុងកម្មវិធីមួយនេះ ក៏មានបណ្តាតារាលំដាប់ប្រទេសជាច្រើន បាននាំគ្នាបង្អួតសម្លៀកបំពាក់របស់ខ្លួន យ៉ាងស្អាតៗគួរឲ្យចាប់អារម្មណ៍ អ្នកខ្លះបានលេងខ្លួនប្លែកសមរម្យ រីឯអ្នកខ្លះទៀតស្លៀកពាក់ យ៉ាងស៊ិចស៊ីមិនធម្មតានោះទេ។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះនោះគឺ មានការលេចឡើងនូវរូបភាពជាច្រើនសន្លឹក នៃការបង្ហាញម៉ូតសម្លៀកបំពាក់របស់តារាវៀតណាមមួយរូបឈ្មោះ Ngoc Trinh ដោយបានធ្វើខ្លួនយ៉ាងស៊ិចស៊ីខ្លាំង ក្នុងឈុតពណ៌ខ្មៅ ប្រៀបដូចទៅនឹងស្បៃមើលឃើញស្ទើរគ្រប់កន្លែងយ៉ាងដូច្នោះ។
តាមរយៈរូបភាព ក៏ដូចជាម៉ូតសម្លៀកបំពាក់ដ៏ប្លែក ស៊ិចស៊ីខ្លាំងមួយនេះ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល និងមានការស៊ែរតៗគ្នាពេញបណ្តាញសង្គម ព្រោះមិននឹកស្មានថាកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ នាងបានជ្រើសយកម៉ូតសម្លៀកបំពាក់ ដែលប្លែក និងស៊ិចស៊ីសាហាវយ៉ាងដូច្នោះមកចូលរួម៕