ទម្លាប់អាក្រក់ ៤ យ៉ាងដែលអាចបំផ្លាញសុខភាពរបស់អ្នកបន្តិចម្ដងៗ បើអ្នកនៅតែបន្តធ្វើវា​

មនុស្សមួយចំនួនតែងតែមានទម្លាប់មិនល្អ មុនពេលដែលទទួលទានអាហារពេលព្រឹក ដោយពួកគេមិនបានដឹងទេថា ទម្លាប់ទាំងនេះមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងរាងកាយទាំងមូលផងដែរ។ យ៉ាងណាមិញអ្នកគួរតែបញ្ឈប់ទម្លាប់ទាំងនោះ ឬកែប្រែឡើងវិញ ដើម្បីថែរក្សាសុខភាព របស់អ្នកឲ្យជៀសផុតពីការបំផ្លាញផ្សេងៗ៖

ទី១.ការញ៉ាំថ្នាំ៖ ប្រភេទថ្នាំអាស្ពីរីន ប៉ារ៉ាសេតាមុល និងថ្នាំប្រឆាំងនឹងការរលាក មិនត្រូវប្រើនៅមុនពេលញ៉ាំអាហារនោះទេ ព្រោះមិនត្រឹមតែកាត់បន្ថយប្រសិទ្ធភាពរបស់វាប៉ុណ្ណោះទេ ប៉ុន្តែវាបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា ការហូរឈាមក្រពះ ដូចនេះប្រសិនបើក្នុងករណីចាំបាច់ណាមួយ អ្នកគួរតែយកទឹកដោះគោជំនួសឲ្យទឹក លេបជាមួយថ្នាំបាន។

ទី២​. ការទទួលាទានកាហ្វេខ្មៅ៖ មានមនុស្សជាច្រើនដែលចូលចិត្តទទួលទានកាហ្វេជំនួសឲ្យអាហារពេលព្រឹករបស់ពួកគេ ប៉ុន្តែអ្នកមិនបានដឹងទេថាជាតិកាហ្វេអ៉ីន ក៏ជួយជំរុញដល់ការផលិតអាស៊ីតដែលអាចបណ្តាលឱ្យ ក្រហាយទ្រូង និងមានបញ្ហាបំពង់រំលាយអាហារផងដែរ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្ដាច់ទម្លាប់ទាំងនេះបានទេ អ្នកអាចបន្ថែមទឹកដោះគោ ឬគ្រីមជាមួយកាហ្វេក៏បាន។

ទី៣.​ការទំពារស្ករកៅស៊ូ៖ ប្រសិនបើអ្នកទម្លាប់ក្នុងការទំពារស្ករកៅស៊ូ ដើម្បីបំបាត់ក្លិនមាត់មុនពេលញ៉ាំអាហារពេលព្រឹកនោះ អ្នកកំពុងតែបំផ្លាញក្រពះរបស់អ្នកហើយ ដោយអាស៊ីតរំលាយអាហារដែលត្រូវបានផលិតនៅពេលទំពារស្ករកៅស៊ូបំផ្លាញស្រទាប់ក្រពះ ហើយបណ្តាលឲ្យមានជំងឺរលាកក្រពះធ្ងន់ធ្ងរ ដូចនេះបើអ្នកមិនអាចបញ្ឈប់ទម្លាប់នេះបាន អ្នកអាចទំពារស្ករកៅស៊ូបានតែក្រោមពេលរយៈពេល ១០នាទី។

ទី៤. ការទទួលទានភេសជ្ជៈដែលមានជូរ៖ គ្រប់ភេសជ្ជៈដែលមានជាតិជូរសំបូរដោយសារធាតុអាស៊ីតជាច្រើន ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ក្រពះ ជាពិសេសអ្នកដែលមានជំងឺរលាកក្រពះ ដូចនេះអ្នកមិនគួរទទួលទានភេសជ្ជៈទាំងនោះមុនពេលញ៉ាំអាហារពេលព្រឹកនោះទេ តែអាចប្ដូរមកញ៉ាំទឹកធម្មតាជំនួសវិញ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds