Asus បានបង្អួតស្មាតហ្វូនថ្មី អេក្រង់ពេញ កាមេរ៉ាត្រលប់ចុះឡើង កម្លាំងម៉ាស៊ីនកប់ តម្លៃវិញថោកជាងស្មាតហ្វូនកំពូលៗដ៏ទៃពាក់កណ្តាល

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីឈ្មោះ Asus បានដាក់បង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួន ដែលជាស្មាតហ្វូនពិឃាតមួយអាចសម្លាប់ OnePlus 7 និង Xiaomi Mi 9 បាន។ ស្មាតហ្វូនថ្មីរបស់ Asus នេះមានឈ្មោះថា Zenfon 6។

+ រូបរាង៖ ដូចស្មាតហ្វូនថ្មីៗនាពេលបច្ចុប្បន្នដែរ Zenfone មិនមានក្បាលឆកឡើយ ដោយមានផ្ទៃអេក្រង់ពេញលាតដល់គែមតែម្តង ហើយក្រាលដោយកញ្ចក់ការពារឆ្កូត Gorilla Glass 6។ ស្មាតហ្វូននេះមានតួខ្លួនខ្ពស់ ដែលមានកម្រិត Aspect Ratio 19.5:9 ដែលធ្វើឲ្យផ្ទៃខាងមុខ 92% គឺជាអេក្រង់សុទ្ធតែម្តង។

+ កាមេរ៉ា៖ ដោយសារតែចង់បានអេក្រង់មុខលាតសុទ្ធ មិនមានក្បាលឆក Asus បានបំពាក់បច្ចេកវិទ្យាកាមេរ៉ាត្រលប់ចុះឡើង ដែលអាចបត់បាន 180 ដឺក្រេ សម្រាប់ប្រើទាំងថតរូបភាពខាងក្រោម និងថត Selfie។ Asus អះអាងផងដែរថា ម៉ូទ័រកាមេរ៉ានេះ អាចត្រលប់ចុះឡើងបានរហូតដល់ ១០ម៉ឺនដង ថែមទាំងមាន Sensor បិទមិនឲ្យត្រលប់ ពេលដាក់ទូរស័ព្ទនៅក្នុងហោប៉ៅ ឬកាបូបថែមទៀតផង និងមាន Sensor ត្រលប់កាមេរ៉ាចូលវិញ ពេលទូរស័ព្ទធ្លាក់ផងដែរ។ Zenfone 6 មានកាមេរ៉ា២គ្រាប់ ទំហំ  48MP ជាកាមេរ៉ាមេ និង 13MP ជាកាមេរ៉ា ultra-wide-angle។ ហើយវាក៏មានសមត្ថភាពថតវីដេអូបានដល់ 4K កំរិត 60fps ជាមួយបច្ចេកវិទ្យាទប់រំញ័រ Electronic Image Stabilization (EIS)។

+ កម្លាំងម៉ាស៊ីន៖ Zenfone 6 រត់លើបន្ទះឈីប Snapdragon 855 មាន RAM 6/8GB និងមេម៉ូរី 128/256GB និងអាចបន្ថែមកាតមេម៉ូរីក្រៅបានរហូតដល់ 2TB ផងដែរ ហើយវាមានថាមពលថ្មរហូតដល់ 5,000mAh និងអាចសាកថ្មល្បឿនលឿនបានជាមួយឆ្នាំងសាក 18W។

+ តម្លៃ៖ Asus Zenfone 6 ម៉ូដែល RAM 6GB/64GB តម្លៃ $499, ម៉ូដែល RAM 6GB/128GB តម្លៃ $559 និង ម៉ូដែល RAM 8GB/256GB តម្លៃ $599៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds