ខេមរៈ សិរីមន្ត មានបទចម្រៀងចូលឆ្នាំ តែស្តាយមិនមានការសម្តែង MV ព្រោះហេតុផលនេះ !
សម្រាប់បទចម្រៀងមួយបទនេះមានចំណងជើងថា «រាំវង់កម្ពុជា» ដែលលោក ខេមរៈ សិរីមន្ត ច្រៀងឆ្លើយឆ្លងជាមួយ
ឱក សុគន្ធកញ្ញា ដែលបទចម្រៀងនេះលោកថតតាំងពីមុនប្អូនស្រីរបស់លោកទទួលមរណភាពម្ល៉េះ អ្វីដែលចាប់អារម្មណ៍ក្រោយពី ខេមរៈ ស្រីពៅ ទទួលមរណភាពលោក ខេមរៈ សិរីមន្ត បានប្រកាសផ្អាកការងារសិល្បៈដើម្បីកាន់ទុក្ខប្អូនស្រី រយៈពេល ១០០ ថ្ងៃ ទើបធ្វើឱ្យលោកខកខានក្នុងការសម្តែងបទចម្រៀងសម្រាប់អបអរពីធីបុណ្យ
ចូលឆ្នាំខ្មែរខាងមុខនេះ ។
បើតាមគម្រោងលោកនឹងត្រូវលេចមុខនៅក្នុងសិល្បៈវិញនៅខែឧសភាខាងមុខនេះ ។ថ្វីដ្បិតប្រកាសផ្អាកពីការងារ
សិល្បៈក៏ពិតមែន តែលោក ខេមរៈ សិរីមន្ត តែងបង្ហាញមុខចូលរួមនៅក្នុងកម្មវិធីសំខាន់ៗមួយចំនួនដូចជាអាពាហ៍ពិពាហ៍ កម្មវិធីសម្ពោធអាគារពុទ្ធិកបឋមសិក្សាវត្តជោតនារាមគរ ជាដើម ៕