Chelsea នឹងមិនលែង Hudson-Odoi ឡើយបើHazard ចាកចេញទៅ Real
ការផ្ទេរទៅក្រុម Real Madrid របស់ Eden Hazard នឹងធ្វើឱ្យមានការផ្លាស់ប្ដូរសុបិនរបស់ Callum Hudson-Odoi ទៅកាន់ក្លិប Bayern Munich ។
Chelsea បានប្តេជ្ញាថានឹងមិនចង់បាត់បង់ខ្សែប្រយុទ្ធទាំង២នៅរដូវក្តៅនេះឡើយ ទោះបីជាកិច្ចសន្យារបស់ពួកគេជិតផុតក៏ដោយ។ ប្រសិនបើការតាមប្រមាញ់ Hazard ពីសំណាក Zinedine Zidane បានសម្រេចមែន ក្រុមតោខៀវនឹងរក្សា Hudson-Odoi វ័យ១៨ បើទោះជាកិច្ចសន្យាកីឡាករវ័យក្មេងនេះមិនទាន់បន្តក្រោយឆ្នាំ ២០២០ក្តី។
SunSport បានរាយការណ៍នៅសប្ដាហ៍នេះថា Real នឹងចាប់ផ្តើមដេញថ្លៃសម្រាប់ Hazard ក្នុងតម្លៃ ៧០ លានផោន (៩៣ លានដុល្លារ) បន្ទាប់ពី Zidane ត្រលប់មកក្លឹបវិញ។
Bayern Munich បរាជ័យក្នុងការដេញថ្លៃយកខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំកាលពីខែមករាជាមួយតម្លៃ ៣៥លានផោន (៤៦លានដុល្លារ) ហើយក្រុមអាឡឺម៉ង់ដែលទើបធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើង Liverpool នឹងដេញថ្លៃម្តងទៀតនៅរដូវក្តៅ ដោយសង្ឃឹមថានឹងត្រូវថ្លៃគ្នា។
Hudson-Odoi ដែលត្រូវបានកំណត់ឲ្យចូលលេងភាគច្រើនតែ ក្របខ័ណ្ឌ FA Cup និង Europa League ទាត់បញ្ចូលទីបាន៥គ្រាប់ និង បញ្ជូនឲ្យគេស៊ុតបាន៤គ្រាប់៕
ប្រភព៖ thesun