ស្នេហាគូរនេះកំសត់ពេកហើយ! រន្ធត់ ជិះម៉ូតូមកលេងប្រពន្ធនៅភ្នំពេញ មកដល់ពាក់កណ្ដាលផ្លូវ
ស្នេហាគូរនេះកំសត់ពេកហើយ! រន្ធត់ ជិះម៉ូតូមកលេងប្រពន្ធនៅភ្នំពេញ មកដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ស្លាប់ចោលប្រពន្ធ…!ភ្នំពេញ ៖ បុរសម្នាក់ធ្វេីដំណេីរចេញពីខេត្តព្រៃវែង ដេីម្បី មកជួបមុខប្រពន្ធនៅឯក្រុងភ្នំពេញ តែមកដល់ពាក់ កណ្ដាលផ្លូវ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍នេះបានកេីតឡេីងកាល ពីវេលាម៉ោង០៨ និង ២០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះសំណាក់មួយកន្លែង យីហោ “សម្បត្តិមានលាភ” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះឈ្មោះ ភួង សៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មេកាសំណង់ មានស្រុកកំណេីត នៅស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូ ហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FF 3698 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុក៏បានវ៉ាជែង កង់បី PassApp មួយគ្រឿង ដែលធ្វេីដំណេីរស្របទិសគ្នា ជាមួយរថយន្តកុងតឺន័រ ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ 3D-4607 តែបែរជាវ៉ាមិនផុត ក៏ទាក់ដៃចង្កូត បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ ហេីយរថយន្តបានបេីកបានប្រហែល១០០ម៉ែត្រទេីបឈប់ ប្លុងរថយន្តចោលហេីតតៃកុងចុះរត់គេចបាត់ស្រមោល។