បុរសម្នាក់ចូល KTV ផឹកស្រវឹងជោគជាំ ក៏បបួលនារីម្នាក់ទៅដេកផ្ទះសំណាក់ តែដោយសារស្រវឹងខ្លាំងពេកក៏ច្រឡំដឹកនារីម្នាក់នោះទៅផ្ទះរបស់ខ្លួនវិញ…
បុរសម្នាក់ចូល KTV ផឹកស្រវឹងជោគជាំ ក៏បបួលនារីម្នាក់ទៅដេកផ្ទះសំណាក់ តែដោយសារស្រវឹងខ្លាំងពេកក៏ច្រឡំដឹកនារីម្នាក់នោះទៅ
ផ្ទះរបស់ខ្លួនវិញ។ ទៅដល់មុខផ្ទះប្រពន្ធគាត់ចេញមកបើកទ្វារឲ្យបុរសនោះស្រាប់តែស្រឡាំងកាំងស្វាងស្រវឹងចែស ហើយឱនមកខ្សឹប
ប្រាប់នារីម្នាក់នោះថា អូនបើកទ្វារឡានហើយរត់ចេញឲ្យលឿនចាំបងដោះស្រាយជាមួយប្រពន្ធបង។
ឃើញភ្លាមប្រពន្ធក៏សួរៈ អ្នកណារត់ចេញពីឡានមិញបង?
ប្តីៈ អូនឯងដេញវ៉ៃវាឲ្យងាប់ទៅ បងដឹកយកមកឲ្យអូនវ៉ៃតើ
ប្រពន្ធៈ ម៉េចចឹងបង?
ប្តីៈ បងប្រាប់វាថាបងមានប្រពន្ធកូនហើយ បងស្រលាញ់ប្រពន្ធកូនបងខ្លាំងណាស់ មិនអាចក្បត់ចិត្តគាត់បានឡើយ ប៉ុន្តែម្នាក់ស្រីហ្នឹងមិនជឿបង នៅតែរត់ឡើងឡានបងទៀត បងខឹងពេកក៏ដឹកយកមកឲ្យអូនវ៉ៃតែម្តងទៅ ឲ្យវារាងថ្ងៃក្រោយកុំធ្វើចឹងទៀត.. យល់នៅប្រពន្ធសម្លាញ់
ប្រពន្ធឮបែបនេះក៏ស្រក់ទឹកភ្នែកអាណិតប្តីយ៉ាងខ្លាំង ស្ទុះទៅឱបប្តីហើយពោលថា អរគុណប្តីសម្លាញ់ អូនជឿបងហើយ ចាប់ពីថ្ងៃនេះទៅអូនឈប់ឃាត់បងមិនឲ្យដើរទៀតហើយ។
យ៉ាងណាអត្ថបទនេះ គ្រាន់តែជាកម្លែងមួយដែលនិយាយពីប្ដីកំហូចតែប៉ុណ្ណោះ ដើម្បីអោយប្រិយមិត្តបានសើចសប្បាយ៕