ចំនួនអ្នករត់រ៉ឺម៉ក់កង់ ៣ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា នៅតែបន្តកើនឡើង ដោយសារតែហេតុផលបីយ៉ាង
ចំនួនអ្នករត់រ៉ឺម៉ក់កង់ ៣ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា នៅតែបន្តកើនឡើង ដោយសារតែវាជាមធ្យោបាយធ្វើដំណើរដែលងាយស្រួល និងមានតម្លៃសមរម្យ។
តើហេតុផលអ្វី ដែលធ្វើឲ្យចំនួនអ្នករត់កង់ ៣ ជ្រើសរើសយក PassApp?
ឆ្លើយតបទៅនឹងសំណួរនេះ លោក លុយ ឡាវី ដែលជាប្រធានផ្នែកទីផ្សារ មកពីក្រុមហ៊ុន PassApp Technologies បានលើកយកហេតុផលចំនួន ៣៖
- ទី១ ពួកគាត់ (អ្នករត់កង់ ៣) អាចរកចំណូលបានសមរម្យ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ចំណែកអ្នកដែលយកពេលទំនេរពីការធ្វើការងារ ឬប្រកបរបររកស៊ី មករត់ PassApp ក៏អាចរកចំណូលបន្ថែមបានផងដែរ។
- ទី២ ការប្រកួតប្រជែង មិនជាបញ្ហានោះទេ ទោះមាន App ផ្សេងទៀត កាន់តែច្រើនក៏ដោយ ដោយសារអ្នកប្រើប្រាស់ PassApp នៅតែមានចំនួនច្រើនជាងគេ។
- ទី៣ PassApp ជាក្រុមហ៊ុនក្នុងស្រុក ជាស្នាដៃរបស់កូនខ្មែរ ដែលអាចរួមចំណែកជួយសេដ្ឋកិច្ចក្នុងស្រុកបានមួយចំនួន។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យអ្នករត់ PassApp នៅតែបន្តកើនឡើង៕
អត្ថបទ៖ គឹមស្រ៊ិន