កក្រើក! តារា​កូរ៉េ​ល្បី​បំផុត លំដាប់​លេខ​២ សុខ​ចិត្ត​បោះ​បង់​អាជីព ក្រោយ​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ

សេអ៊ូល៖ ទូរទស្សន៍ BBC បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា តារា K -Pop លំដាប់​លេខ​២ បាន​ចាក​ចេញ​ពី​អាជីវកម្ម​តន្ត្រី ដោយសារ​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​នៅ​ក្នុង​វិស័យ​នេះ​កាន់​តែ រីក​រាល​ដាល​ខ្លាំង​ក្លា​ពេក។

លោក Jung Joon-young អាយុ​៣០​ឆ្នាំ​បាន​សារភាព ជា​សម្ងាត់​ថា ខ្លួន​បាន​រួម​ភេទ​ជាមួយ​ស្ត្រី និង​ចែក​រំលែក​វីដេអូ ទៀត​ផង ។លោក Jung បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង ការណ៍​មួយ​ថា “ខ្ញុំ​សារភាព​ចំពោះ​បទ ឧក្រិដ្ឋកម្ម​ទាំង​អស់​របស់​ខ្ញុំ” ។ គាត់​ក៏​បាន​សន្យា​ថា នឹង​លះបង់​ការងារ​ទូរទស្សន៍ និង​តន្ត្រី​របស់​គាត់​ទាំង​អស់ ។

រឿង​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​តារា​សម្ដែង Seungri មក​ពីក្រុម Big Bang បាន​ចាក​ចេញ​ពី​វិស័យ​នេះ បន្ទាប់​ពី​គាត់​ត្រូវ​បាន គេ​ចោទ​ប្រកាន់​ពី​បទ​ស៊ី សំណូក​ក្នុង​រឿង​ផ្លូវ​ភេទ ។

លោក Jung ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ចាប់​រំលោភ​ស្ត្រី​ចំនួន​១០នាក់ ឬ​ច្រើន​ជាង​នេះ នឹង​ត្រូវ​បាន​ចោទ​សួរ​ដោយ​ប៉ូលិស ក្រុង​សេអ៊ូល​នៅ​ថ្ងៃព្រហស្បតិ៍ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds