រដ្ឋមន្ត្រីកសិកម្ម ស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្ម​ពីឡាវមកកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្ម​ពីប្រទេសឡាវមកប្រទេសកម្ពុជា។ ការប្រកាសនេះនៅក្នុងឱកាសដែលលោកអនុញ្ញាតឱ្យក្រុមហ៊ុនសុីណូ​ អាហ្គ្រី​ប៉ូតាស​(Sino-Agri Potash Co.,Ltd) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន​ត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម​ តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស​។ បន្ថែមពីលើនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់​ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។

ពាក់ព័ន្ធនឹងការងារនេះទៀតសោត​ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនស្វែងយល់ពីតម្រូវការទីផ្សារ​នៅកម្ពុជា ហើយត្រូវវិនិយោគជីកសិកម្មដែលមានគុណភាពល្អ​ មានតម្លៃសមរម្យ​ និងមានស្តង់ដាខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង