ឃុំ-សង្កាត់ចំនួន៨៥នៅតាមបណ្តោយផ្លូវជាតិ៣, ៤, ៤១, ៥១, អនុវត្តយុទ្ធនាការបំបាត់គំនរសំរាមតាមដងផ្លូវ

គិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឃុំសង្កាត់ ចំនួន៨៥ ស្មើ៧១% នៃចំនួន ឃុំសង្កាត់ នៅតាមបណ្តោយ ផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ នៅក្នុងខេត្តគោលដៅទាំ៧ នៃប្រទេសកម្ពុជា ត្រូវក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានធ្វើសកម្មភាពសម្អាតផ្លូវជាតិ ដោយមិនឱ្យមានគំនរសំរាម ឬថង់ប្លាស្ទិកតាមដងផ្លូវ។

ជាមួយគ្នានេះ យុទ្ធនាការបានបំបាត់គំនរសំរាម ដែលមិនរៀបរយចំនួន ២២១ កន្លែង និងប្រមូលទុកដាក់សំណល់សរុបបានចំនួន ៤២ ៣២៣ គីឡូក្រាម និងបានអនុវត្តលើកំណាត់ផ្លូវ ៣២៤គីឡូម៉ែត្រ ស្មើនឹង ៥១% នៃប្រវែងផ្លូវសរុប។

សូមជម្រាបថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តផែនការសកម្មភាព «ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» នៅបណ្តារាជធានី ខេត្តចំនួន ៧ តាមដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ គោលបំណងនៃផែនការសកម្មភាពនេះ គឺជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមដងផ្លូវជាតិសម្រាប់ ឆ្នាំ២០២៥»៕ឃុំ-សង្កាត់ជាង៧១ភាគរយនៃចំនួនឃុំ-សង្កាត់នៅតាមបណ្តោយផ្លូវជាតិសំខាន់ចំនួន៤ អនុវត្តយុទ្ធនាការបំបាត់គំនរសំរាមតាមដងផ្លូវឃុំ-សង្កាត់ជាង៧១ភាគរយនៃចំនួនឃុំ-សង្កាត់នៅតាមបណ្តោយផ្លូវជាតិសំខាន់ចំនួន៤ អនុវត្តយុទ្ធនាការបំបាត់គំនរសំរាមតាមដងផ្លូវឃុំ-សង្កាត់ជាង៧១ភាគរយនៃចំនួនឃុំ-សង្កាត់នៅតាមបណ្តោយផ្លូវជាតិសំខាន់ចំនួន៤ អនុវត្តយុទ្ធនាការបំបាត់គំនរសំរាមតាមដងផ្លូវ

អត្ថបទដែលជាប់ទាក់ទង