កម្ពុជា​និង​ចិន ចុះ MoU លើ​កិច្ច​សហប្រតិបត្តិការ​មហា​សមុទ្រ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

ក្រសួង​បរិស្ថាន​ និង​ក្រសួង​ធនធាន​ធម្មជាតិ​ចិន​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ លើកិច្ច​សហប្រតិបត្តិការ​មហាសមុទ្រ ប្រកប​ដោយ​ចីរភាព​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​តាម​រយៈការ​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​បៃតង។

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អនុវត្ត​គំនិត​ផ្តួចផ្តើម​កិច្ច​សហប្រតិបត្តិការ មហាសមុទ្រ ប្រកប​ដោយ​ចីរភាព​រវាង​ក្រសួង​បរិស្ថាន​កម្ពុជា និង​ក្រសួង​ធនធាន​ធម្មជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ធ្វើឡើងកាលពីថ្ងៃ​ទី​២ ខែ​ធ្នូ
ធ្វើឡើង​នៅ​ទីស្តី​ការ​ក្រសួង​បរិស្ថាន។

ពិធីនេះ​ខាង​ភាគី​កម្ពុជា​តំណាង​ដោយ​ និង​ភាគី​ចិន​តំណាង​ដោយ​
លោក SUN Shuxian អនុរដ្ឋ​មន្រ្តី​ក្រសួង​ធនធាន​ធម្មជាតិ បានអោយដឹងថា «គំនិត​ផ្តួចផ្តើម​រួមគ្នា​រវាង​កម្ពុជា​ចិន ដែល​ជា​មិត្ត​ដែក​ថែប​យូរ​អង្វែង​នេះ នឹង​ឆ្លើយតប​ការ​ប្រែប្រួល​អាកាសធាតុ តាម​រយៈការ​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​បៃតង/ខៀវ នៃ​ការ​លើក​កម្ពស់​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព ក្នុង​នោះ​រួមមាន ការ​សម្អាត​មហាសមុទ្រ ការ​កសាង​សមត្ថភាព​និង​ការ​ផ្ទេរ​បច្ចេក​វិទ្យា»។

លោក​បន្ត​ថា ទាំង​នេះ​គឺជា​គោល​បំណង​យ៉ាង​ជាក់លាក់​ក្នុង​ការ​បង្កើត​អត្ថប្រយោជន៍​ដ៏​មាន​អត្ថន័យ​និង​យូរ​អង្វែង​សម្រាប់​បរិស្ថាន សម្រាប់​សហគមន៍ និង​មនុស្ស​ជំនាន់​ក្រោយ​របស់​កម្ពុជា និងចិន ក្រោម​កិច្ច​សហប្រតិបត្តិការ​ដ៏​ស្អិត​រមួត និង​យូរ​អង្វែង​របស់​ប្រទេស​ទាំង​ពីរ។

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងថា បញ្ហាបរិស្ថាន គឺមិនមានព្រំដែនកំណត់នោះឡើយ។ ​លោករំពឹងថា តាម​រយៈ​កិ​ច្ចព្រ​ម​ព្រៀងនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងរីកចម្រើនរវាងប្រជាជាតិទាំងពីរ ដែលបានក​សាងឡើង​រួម​គ្នា ដោយ​​ការគោរពគ្នាទៅវិញទៅមក និងចក្ខុវិស័យរួមគ្នាដើម្បីភាព ស្អាត ភាពបៃតង និងចីរភាពនាពេលអនាគត ដើម្បី​ការពារមហាសមុទ្ររបស់យើង គ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងរួមចំណែក​ក្នុងការ​ប្រយុទ្ធប្រ​ឆាំង​នឹង​ការបាត់បង់ជីវចម្រុះ ការបំពុល និងការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង