ACU ឃាត់ខ្លួនស្ត្រី២នាក់ ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា
ភ្នំពេញ៖ ស្រ្តី២នាក់ ត្រូវកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។
ស្ត្រី២នាក់នោះរួមមាន លោកស្រី ឆាយ សុវណ្ណារី និងលោកស្រី ហ៊ើង ទិត្យរាត្រីល័ក្ខណ៍ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង ឃីម និងលោក លី សាម៉េត។ ស្រ្តី២នាក់ខាងលើនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយនៅវេលាម៉ោង៩៖៣០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕