តំណាងអយ្យការសម្រេចចោទប្រកាន់លើលោក ដួង តារា , លី សាម៉េត , មួង ឃីម និងឧកញ៉ា អ៊ុត ធី

ភ្នំពេញ៖ នៅទីបំផុត តំណាងអយ្យការបានសម្រេចចោទប្រកាន់លើមនុស្សចំនួន ៤នាក់ រួមមាន៖ លោកឧកញ៉ា អ៊ុត ធី , លោក មួង ឃីម , លោក ដួង តារា និងលោក លី សាម៉េត ហៅគ្រូមា ពីបទជំនួញឥទ្ធិពលសកម្ម ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តំណាងអយ្យការបានសម្រេច​បេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ចំណែកឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ រីឯឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ៕សម្លរកំពឹស! ឃាត់ខ្លួន លោក មួង ឃីម និង ឧកញ៉ា អ៊ុត ធី – DAP Newsឧកញ៉ា អ៊ុត ធី និងលោក មួង ឃីម អតីតអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌  ត្រូវបានត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន ...

 

អត្ថបទដែលជាប់ទាក់ទង