តំណាងអយ្យការអមបើកការស៊ើបសួរលើលោក ដួង តារា ពីបទឆបោក
ភ្នំពេញ៖ នៅទីបំផុត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែតុលា នេះបានសម្រេចបើការស៊ើបសួរលើលោក ដួង តារា ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
បើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា ករណីលោក ដួង តារា តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យពីបទ ឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំឃាត់ខ្លួនលោក ដួង តារា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីយកទៅសាកសួរពាក់ព័ន្ធករណីមួយចំនួន៕