កសិករ​ចិញ្ចឹម​មាន់​នៅ​ខេត្តមណ្ឌលគិរី ប្តូរមកជ្រើសរើសពូជ​មាន់​ចែ​ មកចិញ្ចឹម​ព្រោះមាន​ហាង​ឆេង​ល្អ

មណ្ឌលគិរី៖ ផ្លាស់ប្ដូរ​ការ​ចិញ្ចឹមតាម​​បែប​ប្រពៃណី កសិករ​ចិញ្ចឹម​មាន់​នៅ​ភូមិ​ពូ​ព្រុំ សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្តូរពូជ​មាន់​ចែ​ ជាពូជមាន់ចិញ្ចឹម​ដែល​មាន​ហាង​ឆេង​ល្អ មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារជាង​ប្រភេទ​ពូជ​មាន់​គោក​​មាន់ ៣ សាសន៍ (ឬមាន់​សាច់)។

លោក មាស ឌី កសិករ​ចិញ្ចឹម​មាន់​ បាន​បង្ហើប​ប្រាប់​ថា ​​​លោកបាន​ទទួល​បច្ចេកទេស​បន្ថែម​ពី​ការ​ចិញ្ចឹម​មាន់​ពី​គម្រោង​រេដបូក​កែវសីមា តាំង​ពី​ការ​ជ្រើសរើស​ពូជ និង​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ដែល​ធ្វើ​ឲ្យ​មាន់​មាន​សុខភាព​ល្អ​ធន់​ជំងឺ។

លោក មាស ឌី បាន​ជ្រើសរើសការ​​ចិញ្ចឹម​ពូជ​មាន់​ចែ​ជាង​ពូជ​មាន់ ៣ សាសន៍ (មាន់​សាច់) ដោយ​​អះអាង​ថា ពូជ​មាន់ចែ​មានការ​ពេញ​និយមច្រើន ហើយ​​​រសជាតិ​ត្រូវ​ចិត្ត​អ្នក​ទទួល​ទាន។

លោក មាស ឌី បាន​បញ្ជាក់បន្ថែម​ថា ខណៈ​ពូជមាន់​ចែ​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​ ប៉ុន្តែ​តម្លៃ​អាច​ប្រែប្រួល​តាម​ហាង​ឆេង​ជាក់ស្ដែង ​ដោយ​មួយ​គីឡូក្រាម​បច្ចុប្បន្ន​លក់​​បានពី ១៧ ០០០ រៀល ទៅ ២០ ០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង