កម្ពុជាបន្តហាមឃាត់ការនាំចូលគ្រឿងក្នុងសត្វ និងសាច់បង្កក ជាបណ្តោះអាសន្នរយៈពេល៦ ខែ

កម្ពុជាសម្រេចបន្តអនុវត្ត វិធានការហាមឃាត់ការនាំចូលលើមុខទំនិញមុខទំនិញមួយចំនួន ដូចជាគ្រឿងក្នុងសត្វ និងសាច់បង្កក ជាបណ្តោះអាសន្នរយៈពេល ០៦ ខែបន្ថែមទៀត ចាប់ពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួង​កសិកម្ម។

ការសម្រេចជាថ្មីនេះ ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។

ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេស នាំចេញ។ ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីផ្តើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds