លោកសំ សឿន ​ថ្កោលទោស​បាតុកម្ម​នៅ​កូរ៉េ​ដែល​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល ​ក្រោម​លេស ​CLV

ភ្នំពេញ ៖ ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ចេញ​ថ្កោលទោស​ចំពោះ​សកម្មភាព​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដឹកនាំ​ដោយ​ជន​ក្បត់ជាតិ ៣ ​ជំនាន់ សម រ​ង្ស៊ី ធ្វើ​បាតុកម្ម​នៅ​កូរ៉េ​ខាងត្បូង និង​បណ្តា​ប្រទេស​ផ្សេង​ៗ មាន​ចេតនា​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​លេស​កិច្ច​សហប្រតិបត្តិការ CLV នាំ​ឱ្យ​បាត់បង​ទឹកដី ។

ថ្លែងប្រាប់ Fast News នៅថ្ងៃទី៣ កញ្ញា នេះ ​លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន
ថ្លែងថា” ការ​ធ្វើ​បាតុកម្ម​នេះ គ្មាន​គោលបំណង​ស្នើ​សុំ​រាជរដ្ឋាភិបាល​ដកខ្លួន​ចេញពី CLV នោះ​ទេ ប៉ុន្តែ​ជា​ការ​បញ្ជាក់​ក្នុង​ន័យ​ច្បាស់​ថា ជា​បាតុកម្ម​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​តើ​ចេញពី​ការ​បោះ​ឆ្នោត មាន​បំណង​ចង់ឱ្យ​មាន​ចលាចល​ក្នុង​សង្គម បែកបាក់​ជាតិ ចេតនា​បង្កាត់ភ្លើង​សង្គ្រាម​ជា​ថ្មី​” ។

លោកបន្តថា មេ​ឧទ្ទាម​នេះ​បាន​យក​រឿង CLV ទៅ​បំភ្លៃ​ការ​ពិត​ប្រមូល​កម្លាំង​ពលករ ដោយ​វិធីសាស្ត្រ​ខ្ចី​កម្លាំង​ពលករ​ធ្វើ​បាតុកម្ម​ប៉ុន្តែ​ការ​ពិត​ដើម្បី​អនុវត្ត​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ​។

លោក​ថ្លែង​ថា ​«​ក្នុង​នាម​សហជីព​ខ្ញុំ​សូម​ធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ក្រុម​ជ្រុលនិយម​ក្បត់ជាតិ ជា​ពិសេស គឺ​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រ​ង្ស៊ី និង​ក្រុម​ចលនា​បាតុកម្ម​នៅ​កូរ៉េ​ដែល​មាន​ចេតនា​ធ្វើ​បដិវត្តន៍​ពណ៌ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ជន​ជ្រុលនិយម​ក្បត់ជាតិ​ទាំង​អស់នេះ​»​ ។

ជាមួយគ្នានេះដែរ លោកបាន​អំពាវនាវ​ដល់​បងប្អូន​ក្រៅប្រទេស ត្រូវ​ពិចារណា​ឱ្យ បាន​ច្បាស់​បើ​មិន​ចង់ឱ្យ​ខ្លួនឯង​ក្លាយទៅជា​អ្នកចូលរួម​ចលនា​ក្បត់ជាតិ កុំ​ធ្វើ​ធ្វើ​សកម្មភាព កុំ​ដើរ​តាម​ការ​អូស​ទាញ​ពី​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។​បើ​បងប្អូន​ចូលរួម​ជាមួយនឹង​សកម្មភាព​ទាំងនោះ ចៀស​មិន​ផុត​ពី​ចូលរួម​នូវ​សកម្មភាព​ក្បត់ជាតិ និង​ត្រូវ​ទទួលទោស​ចំពោះ​មុខ​ច្បាប់​ ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds