រថយន្ត​ដឹក​កម្មករ​ បុកជាមួយ​​រថយន្ត​កុង​តី​ន័​រ ស្លា.ប់២នាក់ របួស២៥នាក់

ខេត្ត​ព្រះ​សីហ​នុ​ ៖ យ៉ាងហោចណាមានមនុស្សចំនួន២នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន២៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​ទួរី​ស​ដឹក​កម្មករ​បុកជាមួយ​​រថយន្ត​កុង​តី​ន័​រ។

តាម​ប្រភព​ពី​លោក សេង​ សូ​រី​ណា អធិការ​ស្ដីទីនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ​បាន​ឱ្យ​ដឹងថា នៅ​វេលា​ម៉ោង៧និង​៥០នាទី​ព្រឹក​ថ្ងៃ​ទី២៨ សីហា ​តាម​ផ្លូវ​​ជាតិលេខ 4 ត្រង់​ចំណុច​ក្បែរ​វិទ្យាល័យ​ស្រុក​​កំពង់​សិលា​ ខេត្តព្រះសីហនុ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​ទួរី​ស​ដឹក​កម្មករ​បុកជាមួយ​​រថយន្ត​កុង​តី​ន័​រ ​ក្នុង​ទិស​ដៅ​​បញ្ច្រាសគ្នា ​បណ្ដាល​​ឱ្យស្លាប់២នាក់ និង​របួសធ្ងន់ស្រាលចំនួន​២៥នាក់។

បច្ចុប្បន្ន ជន​រង​គ្រោះ​​ដែលរងរបួសធ្ងន់ស្រាល ត្រូវ​បាន​រថយន្ត​សង្គ្រោះ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់​សាលា​ និង​រថយន្ត​សង្គ្រោះ​របស់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កំពង់​សាលា​ ដឹក​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ដែល​នៅ​ជិត ដើម្បីសង្គ្រោះបន្ទាន់។

ព័ត៌មានលំអិតអង្គាភាពយើងខ្ញុំនិងផ្សាយជូនតាមក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds