ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងចេញពីរាជធានីភ្នំពេញហើយ នៅព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយប្រទេសចិន។
ព្រះអង្គនឹងធ្វើការយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាយើងវិញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់វេទិកា។ ក្នុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្ររាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងត្រូវរ៉ាប់រងដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
អត្ថបទ ៖ ព្រួញទេព