ចាប់ខ្លួនយុវជនម្នាក់ពាក់ព័ទ្ធការញុះញង់ឱ្យចូលរួមបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​រឿងគម្រោងអភិវឌ្ឍន៍CLV

យុវជន​ម្នាក់​ដែល​មានបណ្ដាញហ្វេសប៊ុកឈ្មោះ​ ដា​ សុវណ្ណ​មករា​ (​កូន​ទារក)​ ជាសិស្ស​សាលា​មួយក្នុងខេត្ត​កំពង់​ស្ពឺ​ ថ្នាក់​ទី១២​ បានអំពាវនាវ​អោយយុវជននិងអ្នកចូលរួម​គាំទ្រ​បាតុកម្ម​ប្រឆាំង​ផ្ដួ​លរំលំ​រាជរដ្ឋាភិបាល​កម្ពុ​ជា​ និងទាមទារអោយរាជរដ្ឋា​ភិ​បាលលុបគម្រោងអភិវឌ្ឍន៍រួមគ្នានៅតំបន់ត្រីកោណ​ CLV (DTA) និងបានញុះញង់​ជឿតាជនជ្រុលនិយម​ ឱ្យត្រៀមចូលរួមបាតុកម្មនៅថៃ្ងទី១៨ ខែសីហា ឆ្នាំ២០២៤ខាងមុខ​នេះ។
យុវជន​ដែលសមត្ថកិច្ចចាប់ខ្លួន ដោយចោទថា បានញុះញង់ឱ្យមានការចូលរួមបាតុកម្មមាន​ឈ្មោះ​ ធឹម​ មករា​ បានទទួល​ស្គាល់​ថា​ ខ្លួនពិតជាបានធ្វេីសកមមភាពគៀងគរនិងញុះញង់អោយមានការត​វ៉ាប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជាអោយមានផ្លា​ស់ប្ដូរពិតប្រាកដមែនដោយយកតាមយុវជននៅក្រៅ​ប្រ​ទេស​ បច្ចុប្បន្ន​សមត្ថកិច្ច​បានដំណើរការ​កសាងសំ​ណុំ​រឿង​បញ្ជូនទៅ​អ​យ្យការ​ធ្វើ​ការចោទប្រកាន់​ ពីប​ទ​រួម​គំនិត​ក្បត់​ ដែលត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ​៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds