ថ្ងៃនេះ ព្រះមហាក្សត្រ ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។ នេះបើយោងតាមព្រះរាជសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលជូនជនរួមជាតិថា ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។

នៅក្នុងព្រះរាជសារនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការយាងត្រឡប់មកវិញនោះទេ។ ក្នុងកំលុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីបំពេញថ្វាយព្រះអង្គ៕ព្រះមហាក្សត្រយាងទៅចូលរួមការប្រារព្ធខួប២៥ឆ្នាំ នៃគណៈកម្មាធិការអន្តរជាតិ  សម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរនៅប្រទេស ...

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds