រដ្ឋាភិបាលនីតិកាលទី៧ ដាក់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅនៅស្អាត

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពត នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅនៅស្អាត មានបរិស្ថានបៃតង ការរស់នៅប្រកបដោយចីរភាព ដោយធានាបាននូវគុណភាពបរិស្ថានល្អ។

លើសពីនេះ ដើម្បីធ្វើឱ្យកម្ពុជាយើងស្អាត លោករដ្ឋមន្រ្តី បានលើកឡើងបន្ថែមពីការដាំដើមឈើ គឺជាអ្វីដែលធ្វើឡើងស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផងដែរ ដែលគឺការផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង និងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង។ ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមពីរបរ ដែលមានស្រាប់ ដោយការវិនិយោគបៃតង គឺជាគោលដៅចម្បងឆ្ពោះ ទៅរកភាពស្អាត ភាពបៃតង និងចីរភាព ដែល កៀរគរអ្នកវិនិយោគ និងអ្នកទេសចរណ៍ ក្នុង និងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថាននិងការអភិវឌ្ឍរបស់កម្ពុជា។

ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការរបស់ក្រសួងទាំងអស់ បានខិតខំប្រែងប្រែងបំពេញភារកិច្ច ឆ្លងកាត់ឧបសគ្គ ការលំបាក ទាំងយប់ថ្ងៃ ដើម្បីបុព្វហេតុបរិស្ថានកម្ពុជា ហើយកន្លងមកត្រូវបានក្រុមអគតិមួយចំនួន រស់នៅក្រៅច្បាប់ នៅបរទេស ដែលមើលមិនឃើញពីការលះបង់ខ្ពស់ មើលងាយស្មារតីស្នេហាជាតិ ការស្រឡាញ់បរិស្ថាន ពេលខ្លះប្រឈមនឹងការបាត់បង់អាយុជីវិត របស់ក្រុមគ្រួសារបរិស្ថានយើង។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេសបន្តចូលរួមយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យ មានចីរភាពតាមរយៈការបណ្តុះពន្លកនៃភាពស្អាត ពន្លកបៃតងបន្ថែមទៀត ដើម្បីបរិស្ថានកម្ពុជាយើងស្អាតតរៀងរហូត៕May be an image of 12 people, dais and textMay be an image of 3 people and textMay be an image of 6 peopleMay be an image of 5 people and dais

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds