រដ្ឋមន្ត្រីបរិស្ថាន​ ឆ្ងល់ថា ហេតុអ្វីផ្សែងពុលកម្ពុជាហោះទៅតែទីក្រុងបាំងកក ខណៈខេត្តផ្សេងៗទៀតអត់

គេថាផ្សែងពុលពីកម្ពុជាទៅហោះទីក្រុងបាំងកក តែទីក្រុងបាងកកមួយគត់ ខេត្តផ្សេងៗទៀតអត់។ ឆ្ងល់ដែរផ្សែងឆ្លាត ហេតុអ្វីផ្សែងខ្មែរហោះទៅតែទីក្រុងបាងកក ប្រហែលជាគេចង់ចំណេញលើយើងមិនដឹង ដើម្បីអោយសេដ្ឋកិច្ចយើងធ្លាក់ក៏មិនដឹង។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ក្នុងឱកាសជួបសំនេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកែប នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៤។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា បានអះអាងថា ការបំពុល​ខ្យល់​នៅ​កម្ពុ​ជាមានតិចតួច ស្របតាមស្តង់ដារអន្តរជាតិដែល អង្គការសុខភាពពិភព (WHO) ដាក់មក ​​ដែល​មិន​ចោទ​ជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​នោះ​ទេ​។ ការការពារ​គុណភាព​ខ្យល់​នៅតែ​ជា​ការងារ​អាទិភាព​រប​ស់​ក្រសួងបរិស្ថាន ស្របតាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ ២០២៣-២០២៨ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជ​រដ្ឋាភិបាល​។​

លោកសង្កត់ធ្ងន់ថា «គេថាផ្សែងពុលពីកម្ពុជាទៅហោះទីក្រុងបាំងកក តែទីក្រុងបាងកកមួយគត់ ខេត្តផ្សេងៗទៀតអត់។ ឆ្ងល់ដែរផ្សែងឆ្លាត ហេតុអ្វីផ្សែងខ្មែរហោះទៅតែទីក្រុងបាងកក ប្រហែលជាគេចង់ចំណេញលើយើងមិនដឹង ដើម្បីអោយសេដ្ឋកិច្ចយើងធ្លាក់ក៏មិនដឹង គិតមើល។ ពលរដ្ឋគេ១០០លាននាក់ គេនិយាយក្នុងកាសែតគេ គេចេញផ្សាយតែមួយប៉ុស្តិ៍ មានតែអ្នកមើល៥០លាននាក់រួចហើយ គេជេខ្មែររួចមកហើយ រឿងអ្វីគេមកវិនិយោគស្រុកខ្មែរទៀត​ ដាក់ពីដង ដាក់៣ដងទៀតចប់ហ្មងខ្មែរ​ សេដ្ឋកិច្ចស្រុកខ្មែរខ្លាំងទេសចរណ៍នៅខេត្តសៀមរាប កែប កំពង់សោម ចុះបើបាងកកពុលប៉ុណ្ណឹង នៅខ្មែរពុលប៉ុណ្ណាទៅបើផ្សែហុយពីខ្មែរទៅ គេគិតចឹង»​។

លោករដ្ឋមន្ត្រីបន្ថែមថា យើងបានដាក់ការតាមដានគុនភាពខ្សល់តាមព្រំដែន ទីប្រជុំជន ឃើញថា គុនភាពខ្យល់នៅតាមព្រំដែនគឺល្អ ស្របតាមស្តង់ដារអន្តរជាតិដែល WHOដាក់មក​។ កម្ពុជាទើបបានទទួលឡានតាមដានគុនភាពខ្សល់ចំនួន២គ្រឿងពីចិន​ ដើម្បីយកទៅឈរជើងនៅតាមព្រំដែន​ បើថាខ្សល់ពីខ្មែរទៅហុយចឹងមានន័យថាគ្រឿងរបស់ចិនគឺអន់ហើយចឹង​ អោយគាត់ឈ្លោះគ្នាជាមួយចិនតែម្តងទៅ។

​សូម​រំឭកថា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​ ជាមួយលោក​ចាក់​កា​ពុង សុង​ម៉ា​នី អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃកាលពី​ដើមខែកុម្ភៈ កន្លងទៅ ​កម្ពុជា និង​ថៃ​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ការពារ​ការបំពុល​ទៅក្នុង​បរិយាកាស ប្តេជ្ញាចិត្ត​រួមគ្នា​ទប់ស្កាត់​ផ្សែង​អ័ព្ទ និង​ការបំពុល​ទៅក្នុង​បរិ​យា​កាស​ដើម្បី​ការពារ​សុខុមាល​​ភាព​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ ក្នុងការ​ឆ្ពោះទៅ​ភាព​ស្អាត​ ៣ គឺ​ស្អាត​ទាំង​បរិយាកាស​ជុំវិញ ស្អាត​ចិត្ត និង​ស្អាត​ទាំង​សុខភាព​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds