ជប៉ុនផ្តល់ហិរញ្ញប្បទាន និងឥណទានសម្បទាន ៥៧,៥ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការចំនួន២ របស់កម្ពុជា
(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន ៨ ៦៧៩ លានយ៉េនជប៉ុន ប្រមាណ៥៧,៥ លានដុល្លារអាម៉េរិក។
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន១។ ក្នុងនោះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូប ករណ៍អភិវឌ្ឍន៍ធនធានមនុស្ស មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥លានដុល្លារអាម៉េរិក។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា។
គម្រោងនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសបន្ថែមទៀតដល់មន្ត្រីរាជការ ជាពិសេសដើម្បីពង្រឹងទំនាក់ ទំនងទ្វេភាគី រវាងប្រទេសទាំងពីរតាមរយៈការទំនាក់ទំនងសកម្មភាពសិក្សា និងសង្គម និងបទពិសោធន៍នៅប្រទេសជប៉ុន។ តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីនេះ ក្រោមកម្មវិធី JDS មន្ត្រីរាជការសរុបចំនួន ២៦ រូប នឹងទទួលបានឱកាសទៅសិក្សានៅប្រទេសជប៉ុន ដែលក្នុងនោះ ២៤ រូប នឹងត្រូវបានជ្រើសរើសសម្រាប់កម្មវិធីសិក្សា ថ្នាក់អនុបណ្ឌិត និង ២ រូបទៀតសម្រាប់កម្មវិធីសិក្សាថ្នាក់បណ្ឌិត។ ក្នុងក្រប ខណ្ឌកម្មវិធី JDS គិតចាប់ពីឆ្នាំ ២០០០មកមន្ត្រីរាជការប្រមាណ ៥៣០រូប បានទទួលអាហារូបករណ៍ថ្នាក់ អនុបណ្ឌិត និងថ្នាក់បណ្ឌិត។
ជាមួយគ្នានេះ កិច្ចព្រម ព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ- ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) មានទឹកប្រាក់ចំនួន ៨ ២៩៣ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៥ លានដុល្លារអាម៉េរិក។ ឥណទានដំណាក់កាលទី ៣ នេះ គឺជាឥណទានសម្រាប់បំពេញ បន្ថែមឱ្យការងារសាងសង់ និងការងារជាបន្ត បន្ទាប់របស់គម្រោង ដើម្បីឈានទៅបញ្ចប់នូវកំណាត់ផ្លូវដែលកំពុងសាងសង់ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ។
កំណាត់ផ្លូវនេះ មានទិសដៅសាងសង់ផ្លូវប្រវែងសរុប ១៤៦គ.ម ក្នុងនោះ ពីធ្លាម្អម ខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង មានប្រវែង៩៩គម ជាផ្លូវ ៤គន្លង ផ្លូវវាងក្រុងពោធិ៍សាត់ ១១គម និងកំណាត់ផ្លូវពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៥គម។ ជារួម គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ពីស្ពានព្រែកក្តាម -ក្រុងប៉ោយប៉ែត ក្នុងក្របខ័ណ្ឌឥណទានសម្បទានជប៉ុន មានប្រវែងសរុប ៣៦៦គ.ម ត្រូវសាងសង់ជាផ្លូវ ៤ គន្លង មានទទឹង ២៣ ម ដោយក្រាលកៅស៊ូ A/C កម្រាស់ ១៥ ស.ម និងមានសួនច្បារកណ្តាល។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន និងគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ជាពិសេស តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិ បត្តិការដ៏ល្អប្រសើរ និងបានចូលរួម គាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ដែលបានបន្តផ្តល់ហិរញ្ញប្ប ទាន សម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការ (ODA) ដែលបានឆ្លើយតបចំទិសដៅនៃកម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបា លកម្ពុជា។