បាល់ទាត់ពានរង្វាន់តំបន់អាមេរិក ២០២៤ រវាងអាហ្សង់ទីន និងកូឡុំប៊ី ត្រូវពន្យាពេល

សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បញ្ជាក់ថាការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងកូឡុំប៊ី ត្រូវពន្យាពេលមួយខណៈពេល ដោយសារបញ្ហាអ្នកគាំទ្រនៅច្រកចូលពហុកីឡដ្ឋាន Hard Rock នៅMiami សហរដ្ឋអាមេរិក។

យោងសេចក្តីរាយការណ៍បញ្ជាក់ថាអ្នកគាំទ្រមួយចំនួនធំ ព្យាយាមចូលពហុកីដ្ឋានដោយគ្មានសំបុត្រចូលទស្សនា។ ការប្រកួតអាចដំណើរនៅម៉ោង ៨និង១៥នាទីបន្តិចទៀតនេះ។

មុនឡើងដល់វគ្គនេះអាហ្សង់ទីន យកឈ្នះកាណាដា ២ទល់០ ឯកូឡុំប៊ី ឈ្នះអ៊ុយរួហ្កាយ ១ទល់០។ រីឯប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ (២០១៨-២០២២) អាហ្សង់ទីន ឈ្នះ១ ស្មើ៣ និងចាញ់១៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds