អេស្ប៉ាញ ​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​តែ​មួយគត់​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប ច្រើន​ជាង​គេ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​តែ​មួយគត់​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប (Euro) ច្រើន​ជាង​គេ​បំផុតរហូតដល់ទៅ៤លើក បន្ទាប់​ពី​បាន​យក​​ឈ្នះអង់គ្លេស ២-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ឆ្នាំ​២០២៤។

ការ​ប្រកួត​វគ្គ​ទី១ អេស្ប៉ាញ វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ ដោយសារ​អង់គ្លេស​ព្យាយាម​ការពារ​យ៉ាង​ខ្លាំង។ នៅ​វគ្គ​ទី២​បាន​ត្រឹម​តែ​ពីរ​នាទី​ប៉ុណ្ណោះ ខ្សែ​បម្រើ​ប្រយុទ្ធ Williams ស៊ុត​ចូល​ជួយ​អេស្ប៉ាញ ១-០ ដើម្បី​បង្កើត​ភាព​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង។ យ៉ាង​ណា ខ្សែ​ប្រើប្រយុទ្ធ Cole Palmer បាន​ស៊ុត​ជួយ​អង់គ្លេស​​តាម​ស្មើ ១-១ នៅ​នាទី​៧៣ មុន​ពេល​គ្រាប់​បាល់​ជ័យជម្នះ ២-១ នៅ​នាទី​ទី​៨៦​ដោយ​ខ្សែ​ប្រយុទ្ធ ​Olyrzabal ជួយ​ឲ្យ​​ អេស្ប៉ាញ គ្រង​ជើង​ឯក​ឆ្នាំ​២០២៤​។ តាមរយៈលទ្ធផលនេះ អង់គ្លេស បាន​​ត្រឹម​ជើង​ឯក​រង​ជា​លើក​ទី​២ បន្ទាប់​ពី​បាន​ត្រឹម​ជើង​ឯក​រង​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២០។

ជ័យលាភី អេស្ប៉ាញ ជា​ម្ចាស់ជើង​ឯក Euro ប្រចាំ​ឆ្នាំ​២០២៤, អង់គ្លេស ជា​ជើង​ឯក​រង Euro ប្រចាំ​ឆ្នាំ​២០២៤, កីឡាករ Rodri ជា​​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ ឆ្នាំ​២០២៤, កីឡាករ Lamine Yamal ជា​ម្ចាស់​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ប្រចាំ​២០២៤

គិត​រហូត​ដល់​ពេល​នេះ អេស្ប៉ាញ បាន​ក្លាយ​ជា​ក្រុម​នៅ​អឺរ៉ុប​តែ​មួយ​គត់​បាន​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​គឺ​៤​ដង ក្នុង​នោះ​ឈ្នះ​នៅ​ឆ្នាំ​១៩៦៤ ២០០៨ ២០១២ និង​ថ្មី​បំផុត​២០២៤ ខណៈ អាល្លឺម៉ង់ ធ្លាប់​ឈ្នះ​៣​ដង អ៉ីតាលី​២​ដង បារាំង២​ដង រុស្ស៊ី​១​ដង ឆេក​១​ដង ព័រទុយហ្គាល់​១​ដង ស្កូវ៉ាគី​១​ដង ហូឡង់​១​ដង ដាណឺម៉ាក​១​ដង និង​ក្រិក​១​ដង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds