ឈុត សេរីវ៉ាន់ថង នៅតែមានឱកាសប្រកួតដណ្តើមឡានពីក្រុមហ៊ុន GANZBERG

រាហ៊ូមាស ឈុត សេរីវ៉ាន់ថង នៅតែមានឱកាសប្រកួតដណ្តើមឡានពីក្រុមហ៊ុន GANZBERG ដែលជាអ្នកឧបត្ថម្ភធំចំពោះព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ការប្រកួតគុនខ្មែរ ដែលធ្វើឡើងនៅលើទឹកដីប្រទេសបារាំង នាចុងខែមិថុនានេះ ដែលរូបគេបរាជ័យក្រោមថ្វីដៃកីឡាករអេស្បាញ​។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ស្តីពី ការប្រកួតប្រដាល់គុនខ្មែរ ដណ្តើមកាដូយក្ស និងពិធីប្រគល់ប្រាក់រង្វាន់ពី GANZBERG, Kun Khmer Super Fight ជូនដល់កីឡាករកម្ពុជាចំនួន ៥រូប ដែលបានត្រឡប់មកពីប្រទេសបារាំងនាប្រកួតប្រដាល់ថ្មីៗនេះនៅឯប្រទេសបារាំង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ នៅស្ថានីយទូរទស្សន៍បាយ័ន លោក​ BRUON​ តំណាង​ GANZBERG លើក​ឡើង​ថា​ សំរាប់កាដូរយក្សឡាន Mazda ខ្លាញ់គោពី Ganzberg, ក្រុមហ៊ុន Ganzberg និងគុនខ្មែរ super fight នឹងរៀបចំមហាព្រឹត្តិការណ៍ធំៗនៅក្នុងខែកញ្ញាខាងមុខនេះ ជាមួយស្ថានីយទូរទស្សន៍បាយ័ន។

លោកថា យើងនឹងបង្កើតការប្រកួត 4 men marathon ក្នុងប្រភេទគីឡូ៦០ នៅថ្ងៃទី៧ ក្នុងខែកញ្ញា ដើម្បីប្រកួតចំរុះយកអ្នកខ្លាំងមួយរូប ដើម្បីទៅប្រកួតដណ្ដើមកាដូរយក្សពី Ganzberg ជាមួយ ឈុត សេរីវណ្ណថង ដែលគាត់ជាកីឡាករគុនខ្មែរប្រកួត ឈ្នះ 4 man marathonដំបូង នៅទីក្រុង Bordeaux នៅប្រទេសបារាំង ហើយនេះក៏ជាការផ្ដល់ឱកាសយ៉ាងធំធេងសំរាប់ វណ្ណថង ដែរគាត់បានប្រឹង ប្រែងហ្វឹកហាត់យ៉ាងស្វិតស្វាញ់ដែលបានជ័យជំនះក្នុងការប្រកួតនោះផងដែរ។ ដូច្នេះហើយ ក្រុមហ៊ុនក៏សម្រេចចិត្តផ្ដល់ឳកាសយ៉ាងពិសេសអោយ វណ្ណថង ម្តងទៀត ដោយរងចាំប្រកួតជាមួយជើងខ្លាំងគុនខ្មែរម្នាក់ដែលឈ្នះ ចេញពីការប្រកួត 4 men marathon ហើយការប្រកួតដណ្តើមកាដូរយក្សឡាន Mazda ខ្លាញ់គោពី Ganzberg នឹងធ្វើឡើងថ្ងៃទី២៨ ខែកញ្ញានេះផងដែរ។

ដោយឡែកលោកសឿ វណ្ណៈ ស្ថាបនិក គុនខ្មែរ super fight មិនទាន់អាចបញ្ជាក់លំអិតបានទេ ចំពោះបេក្ខភាពទាំង៤រូបដែលត្រូវប្រកួតម៉ារ៉ាតុន ដើម្បិឡើងទៅប្រកួតជាមួយឈុត សេរីវ៉ាន់ថង ក្នុងការដណ្តើមឡានពីក្រុមហ៊ុន​។ លោកថា«យើងមិនទាន់ដឹងពីសមត្ថភាពបេក្ខភាពទាំង៤រូបនោះនៅឡើយទេ ប៉ុន្តែកីឡាករជូរមុខមានអទិភាព​»

Ganzberg លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក!! ស្រលាញ់គុនខ្មែរ ស្រលាញ់ Ganzberg!!៕May be an image of 6 people and text

May be an image of 10 people and textMay be an image of 7 people and textMay be an image of 2 people and textMay be an image of 2 people and textMay be an image of 7 people and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds