អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧៖ កុមារកម្ពុជាប្រមាណជិត៧០០នាក់ កើតជំងឺទឹកនោមផ្អែមប្រភេទ១

កុមារកម្ពុជាប្រមាណជិត ៧០០នាក់បានកើតជំងឺទឹកនោមផ្អែមប្រភេទ១។ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបន្ទុកផ្នែកជម្ងឺទឹកនោមផ្អែម។

លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានអោយដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សំរាប់ការប្រើប្រាស់។ លោកថា« នៅក្នុងខ្លួនមនុស្សមានថាមពលចំនួន៣ដែលសំខាន់ ទី១ជាតិសាច់ ទី២ជាតិខ្លាញ់ និងទី៣ជាតិស្ក ប៉ុន្តែជាតិស្គនៅក្នុងខ្លួនរបស់យើងកក់កុញមិនអាចយកទៅប្រើប្រាស់បាន អិញ្ចឹងនៅក្នុងខ្លួនយើងត្រូវការបំលែងពីជាតិសាច់ ពីជាតិខ្លាញ នៅពេលបំលែងពីជាតិសាច់ខ្លាញ់នេះហើយដែលធ្វើអោយអ្នកជំងឺទឹកនោមផ្អែមលេចចេញជារោគសញ្ញាផ្សេងៗ ឃើញកូនក្មេងចុះស្គម ញាំច្រើនប៉ុន្តែនៅតែចុះស្គម។ ហើយមួយទៀតនៅពេលដែលជាតិស្កឡើងខ្លាំងធ្វើអោយជាតិស្កឡើងខាប់ ធ្វើអោយយើងស្រេកទឹក ដែលធ្វើអោយកូនក្មេងខំផឹកទឹក ប៉ុន្តែត្រូវតែនើមច្រើន អញ្ចឹងរោគសញ្ញារបស់វាមានបួនដែលសំខាន់ គឺញាំច្រើន ចុះស្គមផឹកច្រើននោមច្រើន​ប៉ុន្តែកូនក្មេងកាន់តែអស់កម្លាំងទៅ»។

​ជំងឺទឹកនោម​ផ្អែមប្រភេទទី១ គឺលេចចេញជារោគសញ្ញាក្រោយពីនៅពេលអាំងស៊ុយលីន ​បំប្លែងទៅក្នុងខ្លួនអស់លេចចេញរោគសញ្ញាភ្លាមៗ ហើយលឿនបំផុតនៅពេលចេញរោគសញ្ញហើយ ឪពុកម្តាយមិនបាននាំមកពេទ្យ ឬទៅព្យាបាលភ្លាមៗនោះទេ កូនក្មេងវិវត្តិទៅជាសន្លប់ ឬស្លាប់។ ​ជំងឺទឹកនោមផ្អែមប្រភេទទី១ត្រូវការព្យាបាល ពេលដែលយើងរករោគវិនិច្ឆ័យដឹងថាកូនក្មេងជាប្រភេទជំងឺទឹកនោមផ្អែមប្រភេទទី១ ហើយយើងត្រូវព្យាបាល ហើយព្យាបាលថ្នាំដែលសំខាន់បំផុតគឺមានតែមួយគត់គឺអាំងស៊ុយលីន។

បើតាមសាស្ត្រាចារ្យ ឃុន លាងឈុន «ជំងឺទឹកនោម​ផ្អែមប្រភេទទី១ នៅមន្ទីពេទ្យគន្ធបុផ្ផា ទាំងនៅភ្នំពេញ និងសៀមរាបមានការកើនឡើងចំនួន៦៩៨ នាក់ក្នុងនោះនៅមន្ទីពេទ្យគន្ធបុផ្ផាខេត្តសៀមរាប មានចំនួន៣០៩ ដែលក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានការកើនឡើងដែលក្នុងមួយឆ្នាំមានរហូតដល់២០ករណី។ ក្មេង​កើត​ជំងឺនេះ​ ភាគ​ច្រើន​មាន​អាយុ​ពី ៤-១៤ ឆ្នាំ​។ អត្រា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ លើ​ក្មេង​ជំទង់ គឺ​ភាគច្រើនមាន​វ័យក្រោម១៤ឆ្នាំ»។

ជំងឺទឹកនោមផ្អែមប្រភេទទី 1 គឺបណ្តាលមកពីលំពែងមិនអាចផលិតអាំងស៊ុយលីនបាន។ ជាទូទៅគេឃើញមានចំពោះកុមារ ឬក្មេងជំទង់។ ការព្យាបាលត្រូវការការចាក់អាំងស៊ុយលីនពេញមួយជីវិត៕May be an image of 1 person and hospitalMay be an image of 2 people, hospital and textMay be an image of 1 person, hospital and textMay be an image of 13 people and hospital

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds