លោកសំ សឿន ៖ សកម្មភាពរបស់សង់ត្រាល់ បង្ករឲ្យមានការរើសអើង នាំឲ្យមានការស្អប់ខ្ពើម និងបាក់បែកសាមគ្គីភាព
ប្រធានសហភាពពលកម្មជាតិកម្ពុជា អះអាងថា ការចេញសេចក្តីថ្លែងការរបស់សង់ត្រាលនេះ នេះសបញ្ជាក់ពីការទទួលស្គាល់សកម្មភាពរបស់ខ្លូន ដែលលោកចាត់ទុកសកម្មភាពរបស់អង្កការសង់ត្រាល់ បង្ករឲ្យមានការរើសអើង ញុះញុង់បង្ករឲ្យមានការស្អប់ខ្ពើម ហើយធ្វើឲ្យមានការបាក់បែកសាមគ្គីភាពផងដែរ។
ការលើកឡើងបែបនេះ បន្ទាប់ពីអង្គការសង់ត្រាល់ ចេញសេចក្តីថ្លែងការណ៍ថា របាយការណ៍ខ្លួនមានវិសាលភាពតូចនៅឡើយតែគ្មានចេតនាធ្វើឱ្យខូចឈ្មោះកម្ពុជាទេ បើផ្អែកលើទិដ្ឋភាពវិធីសាស្ដ្រក្នុងការប្រមូលព័ត៌មាន របាយការណ៍នេះមានវិសាលភាពតូចនៅឡើយ ដោយសារសំណាកមានចំនួនតិច ក្នុងចេតនាអាចឱ្យមើលឃើញថា នេះគ្រាន់តែជាឧទាហរណ៍បង្ហាញប៉ុណ្ណោះ ពោលគឺពុំទាន់ជាតំណាងឱ្យកម្មករនិយោជិតកាត់ដេរកម្ពុជាទាំងអស់នោះទេ។
ថ្លែងប្រាប់ Fast News នៅរសៀលថ្ងៃទី២៧ ខែមិថុនា នេះ លោកសំ សឿន ប្រធានសហភាសពពលកម្មជាតិកម្ពុជា បានអោយដឹងថា លោកនឹងធ្វើសកម្មភាពដើម្បីរកយុត្តិធម៌ជូនកម្មករ និយោជិក រកយុត្តិធម៌ជូនគ្រប់ភាគីទាំងអស់ ដែលខំកសាងវិស័យការងារនេះឲ្យបានរឹងមាំ ហើយរកយុត្តិធម៍ជូនដល់ប្រជាពលរដ្ឋ ដែលរងការប៉ះពាល់នៃទង្វើរបស់អង្កការសងត្រាល់ដែលបានធ្វើកន្លងមក។
លោកសង្គត់ធ្ងន់ថា «ក្នុងនាមលោកជាប្រធានសហភាពពលកម្មជាតិកម្ពុជា នឹងរៀបចំពាក្យបណ្តឹងប្តឹងអង្គការសង់ត្រាល់ទៅតុលាការ យើងអត់ដកថយទេ សកម្មភាពរបស់អង្កការសង់ត្រាល់ បង្ករឲ្យមានការរើសអើង ញុះញុង់បង្ករឲ្យមានការស្អប់ខ្ពើម ហើយធ្វើឲ្យមានការបាក់បែកសាមគ្គីភាពរវាងសហជីព និងសហជីព»។
លោកបន្ថែមថា មួយរយៈកាលកន្លងមក បងប្អូនសហជីពមួយចំនួនក៏បានធ្វើការតវ៉ានៅមុខទីស្នាក់ការសងត្រាល់ និងដង្ហែរនូវសេចក្តីថ្លែងការណ៍ប្រឆាំង និងសកម្មភាពរបស់អង្កការសងត្រាល់ នេះទៅកាន់ស្ថាប័នផ្សេងៗ នេះជាការបង្ហាញទឹកចិត្តមួយដែលខ្មែរយើងត្រូវការការអភិវឌ្ឍនៅកម្ពុជា ហើយយើងត្រូវការសេដ្ឋកិច្ចកម្ពុជាយើងត្រូវការវិស័យការងារយើងកាន់តែរីកចម្រើន យើងត្រូវតែបំផ្លាញអ្នកណាដែលចង់មកបំផ្លាញវិស័យការងារនៅកម្ពុជានេះឲ្យខានតែបាន។
លោកថា« មែនទែនទៅអង្កការសងត្រាល់ គាត់គ្មានភាពជាតំណាង ជាសហជីព សូម្បីតែបន្តិចសោះតែគាត់បានគាត់ហ៊ានបំភ្លើសការពិតសុទ្ធតែគាត់ស្រាវជ្រាវទៅលើលក្ខខណ្ឌការងារជាដើម នេះជារឿងខុសទាំងស្រុង ហើយមួយទៀតខ្ញុំសូមបញ្ជាក់ជូនមិនថាអង្កការសងត្រាល់ ឬអង្កការ សមាគម ក៏ដូចជាសហជីពដែលធ្វើរបាយការណ៍បំភ្លីយពីការពិតក្នុងគំនិតទុច្ចរិតប្រឆាំងនិងវិស័យការងារនៅកម្ពុជាយើងនឹងតស៊ូតាមផ្លូវច្បាប់ដើម្បីកម្មករ និងប្រជាពលរដ្ឋកម្ពុជា»។
បើតាមលោកសំ សឿន របាយការណ៍អង្កេតរបស់សង់ត្រាល់គ្មានវិជ្ជាជីវៈត្រឹមត្រូវទេ។ ព្រោះមិនតំណាងអោយសហជីពភាគច្រើននៅក្នុងប្រទេសកម្ពុជា ដែលការសិក្សានេះមិនមានសុក្រិតភាពត្រឹមត្រូវទេ ព្រោះនៅពេលដែលរបាយការណ៍របស់អង្គការILO បានលើកឡើងពីវឌ្ឍនៈភាព សេរីភាពសហជីព និងលក្ខខណ្ឌការងាររបស់កម្មករ ព្រមទាំង របបសន្ដិសុខសង្គម
មានភាពល្អប្រសើរហើយ បែរជាសង់ត្រាល់ឃើញតែចំណុចអវិជ្ជមាន និងខ្មៅងងឹតទៅវិញ។
លោកបន្ថែមថា សង់ត្រាល់ជ្រើសរើសសហជីពណាដែលខ្លួនគិតថា ជាសហជីពប្រឆាំងនឹងនិយោជក ប្រឆាំងនឹងរដ្ឋាភិ បាល ដើម្បីសម្ភាសន៍ជាមួយ។ តើសង់ត្រាល់ជាអង្គការដែលធ្វើជាមួយកម្មករ ឬជាគណបក្សប្រឆាំង? សង់ត្រាល់តែងតែនិយាយថា គាត់ធ្វើការតែជាមួយសហជីពឯករាជ្យ ហើយរើសអើងជាមួយសហជីពផ្សេងទៀតថាជាសហជីពមិនឯករាជ្យ។ តើអ្វីទៅជាសហជីពឯករាជ្យតាមន័យរបស់សង់ត្រាល់នោះអោយប្រាកដ? អង្គការសង់ត្រាល់ចេញរបាយការណ៍បែបអវិជ្ជមានជាច្រើនលើកច្រើនសារហើយ ដើម្បីតែបំពេញតម្រូវចិត្តម្ចាស់ ជំនួយបរទេសរបស់ខ្លួនតែប៉ុណ្ណោះមិនដែលឃើញការខិតខំប្រើប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអង្គការអន្តរជាតិនានាសោះ៕