អ្នកជំនាញ ៖ វិស័យដឹកជញ្ជូនមានកំណើនជាបណ្តើរៗ​ ទោះបីជាការបន្តអូសបន្លាយនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែន

ប្រធានសមាគមភស្តុភារកម្មកម្ពុជា អះអាងថា វិស័យដឹកជញ្ជូនមានកំណើនជាបណ្តើរៗ​ ទោះបីជាការបន្តអូសបន្លាយនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែន​ និងបញ្ហាភូមិសាស្រ្តនយោបាយ​ដែលងបង្ករឱ្យមានការឡើងចុះនៃតម្លៃប្រេងក្តី។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ស៊ិន ចន្ធី​ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានអោយដឹងថា ​សម្រាប់រយៈពេលប៉ុន្មានខែដើមឆ្នាំនេះសកម្មភាពនាំចេញនាំចូលរបស់កម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំមុនៗ ប៉ុន្តែអត្រាកំណើននេះគឺខ្ពស់ដូចអត្រាកំណើនមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩នោះទេ។

លោកបន្ថែមថា ទោះយ៉ាងណាក៏ដោយ យើងសង្កេតឃើញថាវិស័យដឹកជញ្ជូនយើងទាំងផ្លូវទឹក អាកាសនិងផ្លូវគោក៏មានកំណើនដែរក្នុងអត្រាគួរសមដែរ គ្រាន់តែថាកំណើននេះ​មិនទាន់មុនសម័យកូវីដ១៩នោះទេ។ លោកថា«ចំពោះតម្លៃដឹកជញ្ជូនក៏មិនមានការកើនឡើងដែរ បើទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបង្ករដោយសង្រ្គាមរុស្សីនិងអ៊ុយក្រែន។​ ផ្ទុយទៅវិញទិសដៅដឹកជញ្ជូនមួយចំនួនបានធ្លាក់ថ្លៃផងដែរ»

​បើតាមលោកស៊ីន ចន្ធី « ​វិបត្តិនៅអាមេរិក និងអឺរ៉ុប ចាប់ផ្ដើមមានការធូរស្រាល ធ្វើឱ្យប្រជាជន​មានលទ្ធភាពអាចធ្វើដំណើរកម្សាន្តចេញទៅបណ្ដាប្រទេសផ្សេងៗ ​ទើបធ្វើឱ្យមានតម្រូវការសម្លៀក​បំពាក់ ​និងសម្ភារធ្វើដំណើររផ្សេងៗទៀត​កើនឡើង»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds