សហភាពពលកម្មជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ជូនបណ្ដាញអ្នកបញ្ជាទិញចំពោះរបាយការណ៍របស់សង់ត្រាល់
សហភាព ពលកម្មជាតិ កម្ពុជា (NLC) ចេញសេចក្តីថ្លែងការណ៍ ជូនអ្នកបញ្ជាទិញកុំឱ្យជឿលើរបាយការណ៍ «សង់ត្រាល់» ដែលផ្សព្វផ្សាយ បំភ្លៃការពិត ជ្រៀតជ្រែក ញុះញង់ បំភិតបំភ័យ បំបែកបំបាក់ លាបពណ៌សហជីពនៅកម្ពុជា។
សេចក្តីថ្លែងការណ៍ បានអោយដឹថា សហភាព ពលកម្មជាតិ កម្ពុជា (NLC) គឺជាអង្គការវិជ្ជាជីវៈ មួយដែលបម្រើផលប្រយោជន៍ និងការពារ សិទ្ធិសេរីភាពជូនបងប្អូន កម្មករនិយោជិតទាំងអស់ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ផលិតស្បែកជើង កាបូប សណ្ឋាគារ ទេសចរណ៍ សំណង់ស៊ីវិល ផ្សារឯកជន និងកសិកម្ម ព្រមទាំងបងប្អូន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដរ គឺពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះរបាយការណ៍អង្គការ សង់ត្រាល់ ដែលចេញផ្សាយកាលពីថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ដែលមានចំណងជើងថា” របាយការណ៍ឧបសគ្គរារាំងភាពជាតំណាង ស្ដីពីសេរីភាព សហជីព ក្នុងប្រទេសកម្ពុជា” ដែលមានចំនួន១២ទំព័រ។
យោងតាមការពិនិត្យខ្លឹមសាររបាយការណ៍បានផ្សាយចេញដោយអង្គការ សង់ត្រាល់ យើងសង្កេតឃើញថា បញ្ហាដែលអង្គការ សង់ត្រាល់ លើកឡើងមានខ្លឹមសារដល់១២ទំព័រ ប៉ុន្តែខ្លឹមសារទាំងនោះពាក់ព័ន្ធ និងរបាយ ការណ៍របស់អង្គការILO BFC និងបញ្ហាដែលកើតឡើងរវាងសហជីព និងសហជីពក្នុងក្រុមហ៊ុនមួយតែប៉ុណ្ណោះ។ ខ្លឹមសារនេះហាក់មិនស៊ីគា្ន និងចំណងជើង នៃរបាយការណ៍សោះ យើងពុំអាចចាត់ទុកថាជាឧបសគ្គរារាំងភាពជា តំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ អាចនិយាយបានថាជារបាយការណ៍ចោទប្រកាន់ ឬបំប៉ោង បញ្ហាបំភ្លៃការពិតក្នុងហេតុផលកេងចំណេញផ្នែកនយោបាយ។
សហភាព ពលកម្មជាតិ កម្ពុជា (NLC) យល់ពាក្យថាសហជីព គឺជាអង្គការវិជ្ជាជីវៈឯករាជ្យ ដែលបង្កើត ឡើងដោយកម្មករនិយោជិតមួយក្រុមដែលពួកគាត់បានមូលមតិគ្នាក្នុងការបង្កើតឡើង ក្នុងគោលបំណងសម្រាប់ ការពារសិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់។ នៅក្នុងប្រទេសកម្ពុជាសហជីពណាក៏ ឯករាជ្យដែរគ្រាន់តែមានស្ថាប័នមួយចំនួនចេះតែវាយតម្លៃដោយថាសហជីពនេះឯករាជ្យ សហជីពនោះមិនឯក រាជ្យតែប៉ុណ្ណោះ។ ជាក់ស្ដែងអ្វីដែលយើងខ្ញុំតែងតែសង្កេតឃើញ គឺមានសហព័ន្ធសហជីពមួយចំនួនចុះចងក្រង សហជីពតាមមូលដ្ឋានប៉ះចំមូលដ្ឋានមានសហជីពដែលគេចុះបញ្ចិការមុន ហើយសហជីពទៅក្រោយនោះតែងត ធ្វើសកម្មភាពវាយប្រហារជាពាក្យសម្តី ឬតាមរូបភាពផ្សេងៗទៅលើសហជីពមានបញ្ញិការរួចហើយ លុះពេលដែលគ តបត បែរជាចោទថាសហជីពម្ខាងទៀតមិនឯករាជ្យ សហជីពខាងនេះ ខាងនោះទៅវិញ។
សហភាព ពលកម្មជាតិ កម្ពុជា (NLC) សង្កេតឃើញថាមានសហព័ន្ធសហជីព និងអង្គការមួយចំនួន ស្ថិត នៅក្រោមការបង្គាប់បញ្ជាររបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបរទេល និងបម្រើនយោបាយឱ្យជន បរទេសខិលខូចមួយចំនួននៅពីក្រោយខ្នងទៀតផងដែរ ហើយពួកគេតែងញុះញ៉ង់ឱ្យសហព័ន្ធសហជីពទាំងនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗ ដែលពួកគេចង់បានដើម្បីបង្កាច់បង្អួចបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯងលើ ឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិតយើងជួបនូវហានិភ័យបាត់បង់ការងារខាតបង់លុយកាក់ទៀតផង។ សហព័ន្ធសហជីព និងអង្គការ បែបនេះទើបគេឱ្យឈ្មោះថា សហព័ន្ធសហជីព និងអង្គការ ឯករាជ្យដែលទទួលស្គាល់ដោយក្រុមគេមួយក្តាប់តូចប៉ុណ្ណោះ។ សហព័ន្ធ និងអង្គ ការប្រភេទនេះ តែងតែទទួលបាននូវជំនួយពីបរទេស ធ្វើការឱ្យបរទេស ដើម្បីបំផ្លាញផលប្រយោជន៍រួមរបស់ជនរួមជាតិ និងបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯង។
សហភាព ពលកម្មជាតិ កម្ពុជា (NLC) បានសង្កេតឃើញថាបច្ចុប្បន្នការចុះបញ្ចិការ សហភាព សហព័ន្ធ សហជីព សហជីពមូលដា្ឋនណាក៏អាចចុះបញ្ជីបានដែរ ឱ្យតែគោរពតាមលក្ខខ័ណ្ឌដែលបានចែងក្នុងច្បាប់សហ ជីពតម្រូវឱ្យបានត្រឹមត្រូវ។
ហេតុនេះសូមអង្គការសង់ត្រាល់ពិនិត្យមើលចំណងជើងរបាយការណ៍របស់ខ្លួនឡើងវិញជៀសវាងជះឥទ្ធិពលអាក្រក់ខ្លាំងដល់អារម្មណ៍របស់អ្នកវិនិយោគទុនដែលមានស្រាប់ និងប៉ះពាល់ដល់អារម្មណ៍ អ្នកវិនិយោគទុនមកថ្មីដែលមានបំណងចង់មកវិនិយោគទុននៅប្រទេសកម្ពុជាផងដែរ។ អង្គការ សង់ត្រាល់ ធ្វើបែប នេះគឺផ្ទុយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្វែងរកអ្នកវិនិយោគជាច្រើនដើម្បីនាំមកនូវការងារធ្វើជា ច្រើនជូនបងប្អូនកម្មករនិយោជិត ព្រមទាំងជំនាញផ្សេងៗក្នុងន័យអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្បូរុងរឿង។
សហភាព ពលកម្មជាតិ កម្ពុជា (NLC) សូមគោរពស្នើសុំទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ មេត្តាស្រាវជ្រាវ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកនៅពីក្រោយខ្នងអង្គការ សង់ត្រាល់ និងអង្គេតទៅលើជំនួយផ្សេងៗ ដែលអង្គ ការ សង់ត្រាល់ បានទទួលមកដើម្បីធ្វើសកម្មភាពជាប្រចាំក្នុងចេតនាបញ្ហា បំប៉ោងការពិត ញុះញ៉ង បំផ្លិចបំផ្លាញសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈក្នុងគោលបំណងបង្កឱ្យមានអស្ថេរភាព និងនាំអោយខាតប្រយោជន៍បងប្អូនកម្មករ និយោជិត និងសង្គមជាតិយើងទាំងមូល និងសូមបញ្ហាទិញទាំងអស់ កុំជឿលើរបាការណ៍អង្គការ សង់ត្រាល់៕