សមាគមសហគ្រិនស្ត្រីកម្ពុជាស្វែងរកទីផ្សារថ្មី តាមរយៈការបង្កើតជំនួបជាមួយបណ្តាញធុរកិច្ច

សមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំកម្មវិធី ជំនួបជាមួយ​បណ្តាញ​​​ធុរកិច្ច Business Networking Night​ ជាលើកដំបូងសម្រាប់អាណត្តិទី៥ ដោយមាន​ការ​ចូលរួមពីដៃគូ អូស្ត្រាលី ឥណ្ឌូនេស៉ី ឥណ្ឌា និង អាមេរិកជាដើម។ ពិធីនេះធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

កម្មវិធីនេះជំនួបជាមួយ​បណ្តាញ​​​ធុរកិច្ចដ៏ធំនេះ មានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋ​ទូត​ឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោកស្រីលេខាទី១ នៅស្ថានទូតអូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា លោកសានឌីប ម៉ាជុមដា ស្ថាបនិក និងជាប្រធាន​សភាពាណិជ្ជកម្ម នៃ​សាធារណៈ​រដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា លោកស្រី គីម តុលតាន់ ក្រុមប្រឹក្សាភិបាល នៃស​ភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា និង លោក Kenneth Tang ប្រធានសភាពាណិជ្ជកម្មអូស្រ្តាលីប្រចាំកម្ពុជា ផងដែរ។

ថ្លែងក្នុងកម្មវិធីនោះប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លោកជំទាវចាន់ ភារី បានលើកឡើងថា គោល​បំណង នៃ​កម្ម​វិធី​នេះ គឺដើម្បីបង្កើតឱកាសស្វែងរកទីផ្សារថ្មី ក៏ដូចជាដៃគូសហការថ្មីៗ បង្កើនការលក់ ស្គាល់​ពី​ផលិតផលសមាជិក​ដែលបានដាក់តាំងបង្ហាញ និង ពិសេសទៅទៀតនោះគឺ ទំនាក់ទំនង​រវាង​សមាជិក ជាមួយនឹង សមាគមផ្សេងទៀត ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

លោកជំទាវថា«​កន្លង​មក សមាគមធ្លាប់បានធ្វើកិច្ចការនេះច្រើនដែរហើយ ប៉ុន្តែនៅពេលនេះ ក្នុងនាម​ប្រធាន​សមាគម​អាណត្តិ​ថ្មី បានជំរុញបង្កើតព្រឹត្តិការណ៍បែបនេះបន្ថែមទៀត ដើម្បីផ្តល់ឱកាស ដល់សមាជិកថ្មីៗ អាច​សិក្សាស្វែងយល់ ពីរបៀបនៃការទំនាក់ទំនងដៃគូពាណិជ្ជកម្ម ​ ក៏ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​ស្ត្រីដែ​ល​ជាម្ចាស់សហគ្រាសតូច ធំ អាចបញ្ចេញនូវសមត្ថភាព និង ភាពក្លាហារ​បស់​ខ្លួនអោ​យ​ដៃ​គូ​អន្តរជាតិបានដឹង ថាស្ត្រីកម្ពុជាពិតជាអាចធ្វើបាន»

ដោយឡែកលោក Kenneth Tang ប្រធានសភាពាណិជ្ជកម្មអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា លោក​ពិត​ជា​ចាប់អារម្មណ៍ទៅលើ កម្លាំងសាមគ្គីរបស់សហគ្រិនស្ត្រីកម្ពុជា ព្រោះកន្លង​មក​ក្នុង​នាម​ជា​សភា​ពាណិជ្ជកម្មអូស្ត្រាលី ក៏ធ្លាប់បានចាប់ដៃគូអាជីកម្ម និងគាំទ្រលើកគម្រោងមួយចំនួនដល់ សមាគម​ផងដែរ ដូច្នេះតាមរយៈព្រឹត្តិការណ៍នេះ លោកសង្ឃឹមថា លោកនឹង​មាន​ឱកាស​បន្ត​ធ្វើ​ជា​ដៃ​គូ​សហការបន្ថែមទៀត ដើម្បីផលប្រយោជន៍រួម។

គួររំលឹកថា សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងអោយសំឡេង​សហគ្រិន​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា និងបានដើរតួនាទីដ៏សំខាន់ នៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​គោលនយោបាយរួមដើម្បីផ្តល់នូវផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចគ្រួសារ និង សង្គមជាតិ៕May be an image of 4 people and textMay be an image of 13 people and textMay be an image of 6 people, newsroom, dais and textMay be an image of 12 people and textMay be an image of 13 people, crowd and textMay be an image of 5 people and crowd

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open