ម្ចាស់ហាងលក់ម៉ូតូសួស កុសល កំពុងជួយកីឡាប្រដាល់គុនខ្មែរតាមរយៈការលើកទឹកចិត្ត
ក្លិបប្រដាល់គុនខ្មែរជាច្រើនកំពុងកំណើរការបណ្តុះបណ្តាលកីឡាករ កីឡាការិនីជាយូរមកហើយដែលបានក្លាយជាធនធានដ៏សំខាន់សម្រាប់អត្តពលិកជម្រើសជាតិកម្ពុជាក្នុងការប្រកួតលើឆាកអន្តរជាតិ។
ក្លិបមួយចំនួនបានដំណើរការដោយឆន្ទៈ និងក្តីស្រឡាញ់របស់ម្ចាស់ក្លិប ឬគ្រូបង្វឹកទាំងលំបាក ខ្វះខាតមុខក្រោយ ប៉ុន្តែតាមរយៈក្តីស្រឡាញ់ ពួកគាត់មិនបោះបង់ចោលឡើយ។ ទោះបីជាយ៉ាងណា មានក្លិបប្រដាល់គុនខ្មែរខ្លះទទួលបានការឧបត្ថម្ភគាំទ្រទាំងហិរញ្ញវត្ថុ និងសម្ភារពីអ្នកមានទ្រព្យធន ឧកញ៉ា មន្ត្រីជាន់ខ្ពស់ ប៉ុន្តែអ្នកខ្លះមិនសូវចេញមុខជាសាធារណៈឡើយ។
មិនខុសពីអ្នកមានទ្រព្យធន ម្ចាស់ហាងលក់ម៉ូតូសួស កុសល ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានចូលរួមធ្វើសកម្មភាពសប្បុរសធម៌ក្នុងវិស័យកីឡាច្រើន ក្នុងនោះមានការឧបត្ថម្ភជាថវិកាដល់ដល់កីឡាករ និងគ្រូបង្វឹកប្រដាល់។ លោកថា« ខ្ញុំមិនធ្លាប់ជាអ្នកប្រដាល់គុនខ្មែរនោះទេ ប៉ុន្តែដោយសារតែស្រលាញ់ គុនខ្មែរទើបតែលោកសម្រេចឧបត្ថម្ភដល់កីឡាករ កីឡាការិនី ព្រមទាំងគ្រូបង្វឹកនៅតាមបណ្តាលក្លឹប។ ខ្ញុំស្រលាញ់គុនខ្មែរយូហើយ ខ្ញុំធ្លាប់មើលតាំងពីនៅទូរទស្សន៍ស ខ្មៅ»។
ម្ចាស់ហាងរូបនេះ បន្ថែមថា«ខ្ញុំធ្លាប់ក្រទើបខ្ញុំយល់ពីអារម្មណ៍អ្នកក្រ អ្នកដែលមកហាត់ប្រដាល់គ្មានអ្នកណាមានជីវភាពធូធារនោះទេ សុទ្ធតែអ្នកអត់ទើបធ្វើអោយខ្ញុំជួយពួកគាត់។ ខ្ញុំធ្លាប់ជាអ្នករត់ម៉ូតូឌុប ជាអ្នកធ្លាប់ធ្វើសំណង់ អ្នកធ្វើការរោងចក្រ ដូចនេះទើបខ្ញុំយល់ច្បាស់អំពីរជីវភាពរបស់ពួកគាត់»។
បើតាមលោក សួស កុសល ថា លោកមិនមានជីវភាពធូធានោះទេ ប៉ុន្តែថវិការដែលជួយដល់កីឡាករគឺបានមកពីចំណេញតិចតួចពីការលក់ម៉ូតូ អញ្ចឹងអ្នកដែលមកទិញម៉ូតូនៅហាងលោកដូចបានជួយកីឡាករគុនខ្មែរដែរ។ ប្រសិនបើបងប្អូនត្រូវការទិញ លក់ បង់រំលស់ ម៉ូតូគ្រប់ប្រភេទអាចមកមើលនៅហាងផ្ទាល់ នៅតាមបណ្តោយផ្លូវវេងស្រេង ជាប់ផ្សារត្រពាំងថ្លឹង ឬទំនាក់ទំនង់តាមលេខ 017308 345 ៕