លោក រ៉េវ វីរៈ បើកក្លិបប្រដាល់គុនខ្មែរ ក្នុងគោលដៅផលិតធនធានឱ្យបានច្រើន

អតីតអ្នកប្រដាល់ល្បីឈ្មោះលោករ៉េវ វិរៈ សម្រេចចិត្តបើកក្លិបប្រដាល់មួយនៅតាមបន្ទាត់ព្រំដែនកម្ពុជា​ ថៃ ពោលគឺនៅផ្សាព្រំ សង្កាត់ស្ទឹងកាច់ ខេត្តប៉ៃលិន​ បន្ទាប់ពីចូលនិវត្តន៍ពីការឡើងសង្វៀន​ប្រមាណជាង១០ឆ្នាំកន្លងទៅ។ ការបើកនេះក៏ព្រោះតែចង់បណ្ដុះសមត្ថភាព និងធនធានកីឡាករ-កីឡាការិនីថ្នាល ដែលមានគុនភាព ឲ្យបានច្រើនក្នុងវិស័យប្រដាល់គុនខ្មែរ។ខណៈលោកជឿថា ការបណ្ដុះធនធាន ជាការជួយជ្រោមជ្រែងវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើន។

លោករ៉េវ វិរៈ បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មាន Fast News ថា ក្លិបប្រដាល់របស់លោកមិនទាន់ស្នើសុំចុះបញ្ជីជាផ្លូវការណ៍ពីសហពន្ធប្រដាល់គុនខ្មែរទេ ប៉ុន្តែលោកកំពុងតែហ្វឹកហាត់​កូនសិស្សផលិតអោយបានធនធានសិនចាំសុំតាមក្រោយ​។ លោកថា« ខ្ញុំកំពុងតែបង្វឹកពួកគាត់ (កូនសិស្ស) ដែលបច្ចុប្បន្នមានជាង១០នាក់ អ្នកខ្លះហាត់បាន២ ខែ រីឯអ្នកខ្លះទៀតហាត់បាន៣ខែ ហើយត្រៀមបញ្ជូនអោយមកប្រកួតនៅតាមសង្វៀនតាមជាយដែន និងនៅតាមស្ថានីយ៍ឆាប់ៗនេះ​»។

ស្សប្រដាល់គុនខ្មែរទាំងនោះ សុទ្ធតែជាយុវជន និងក្មេងៗ។ ដោយសារបញ្ហាខ្វះខាតថវិការ ទើបក្លិបបានចាប់ផ្ដើមម្ដងបន្ដិចៗ។
លោក វីរៈ បានប្រាប់ពីឆន្ទៈខ្លួនថារូបលោក ចង់បណ្ដុះធនធានឲ្យបានច្រើន។ បើទោះមិនទាន់មានថវិការច្រើន ក្នុងការទិញឧបករណ៍ សំភារៈច្រើនសម្រាប់ហ្វឹកហាត់ ប៉ុន្ដែគ្រូបង្វឹកនេះ នៅតែបើកទ្វាទទួលសិស្ស ឲ្យតែអ្នកទាំងនោះ មានឆន្ទៈក្នុងការហ្វឹកហាត់ និងជួយជ្រោមជ្រែងក្បាច់គុនកេរ្ដិ៍ដំណែលមួយនេះ។
«ខ្ញុំ ស្រឡាញ់ និងចង់ឲ្យយុវជន ហាត់កីឡាឲ្យបានច្រើន កុំឲ្យប្រើប្រាស់គ្រឿនញៀន ចង់ឲ្យយុវជនលេងកីឡាដើម្បីសុខភាព ដោយរក្សាកេរ្តិ៍ដំណែលក្បាច់គុនដូនតារបស់យើង។ ចំណាប់អារម្មណ៍ ខ្ញុំ គឺបណ្ដុះថ្នាល់ចេញសិន ឲ្យថ្នាលទាំងអស់នេះ រឹងដៃ រឹងជើង យុវជន ដែលចង់ចូលរួមហាត់ក៏ខ្ញុំអនុញ្ញាតដែរ។ យើង ចង់ឲ្យគាត់ហាត់ទាំងអស់ គឺមិនមានយកថិវិកា ពីពួកគាត់ ឲ្យតែគាត់ចង់ហាត់ពិតប្រាកដ ខ្ញុំបង្ហាត់ជូន ដោយមិនគិតលុយទេ ទោះខ្ញុំ លំបាកយ៉ាងណាក៏ដោយ។ ឲ្យតែគាត់ដាក់ចិត្តហាត់គុនខ្មែរ គឺខ្ញុំបង្ហាត់គាត់។»។
គួរបញ្ជាក់ផងដែរថា លោក រ៉េវ វិរៈ គឺអតីតកីឡាករប្រដាល់គុនខ្មែរមួយរូប ប៉ុន្ដែដោយសារតែវ័យទើបលោក សម្រេចឈប់ឡើងសង្វៀនប្រកួត។ ប៉ុន្ដែ ព្រោះតែបន្ដក្ដីស្រឡាញ់ និងចង់ចូលរួមផ្សព្វផ្សាយ ជ្រោមជ្រែងកីឡាមួយនេះ ទើបសម្រេចបើកក្លិបប្រដាល់ឡើង៕
No photo description available.May be an image of 1 personMay be an image of 5 people and text
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds