បណ្តារោងចក្រ សហគ្រាស បានចូលរួមភាពស្អាតរបស់កម្ពុជា

ភ្នំពេញ៖ រោងចក្រសហគ្រាសចំនួន៣យ៉ាងតិច នៅខេត្តស្វាយរៀង និងនៅខេត្តបាត់ដំបង បាននិងកំពុងបំពាក់ប្រព័ន្ធស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ នៅក្នុងសប្តាហ៍នេះ ដើម្បីឆ្លើយតបជាពិសេសនឹងភាពស្អាតរបស់កម្ពុជា។

ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយក្រុមហ៊ុន Global Fabrication and Engineering (GFE) CO.,LTD នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវ ជូនតំបន់សេសកិច្ចពិសេសមេនហាតធេនក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ក្រុមការងារបានដំទ្បើងឧបករណ៍រួមមាន៖ Controller, Sensor, Water Tank, Electronic Protection និងនៅបំពាក់ទូរController ប្រព័ន្ធភ្លើង និង Internet។ ដោយទ្បែក បានបំពាក់ប៉ារ៉ាម៉ែត្រសម្រាប់ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវរួមមាន៖ pH, TSS, Temperature, COD, TOC និង Water Flow។ជាលទ្ធផលនៃការធ្វើតេស្តសាកល្បងសំណល់រាវសម្អាតរួចនៅអាងប្រព្រឹត្តិកម្មចុងក្រោយ បានបង្ហាញថា គ្រប់ប៉ារ៉ាម៉ម៉ែត្រ ស្ថិតក្រោមស្តង់កំណត់របស់ក្រសួងបរិស្ថាន។

បន្ទាបន្ទាប់មក ក្រុមការងារបានជួបពិភាក្សាការងារបច្ចេកទេស លើឧបករណ៍ស្វ័យត្រួតពិនិត្យជាមួយរោងចក្រ TOP SPORTS។ ដោយឡែកនៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនឹងចុះទៅខេត្តបាត់ដំបង ដើម្បីបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមរោងចក្រមួយចំនួនបន្ថែមទៀត។

ដើម្បីគ្រប់គ្រងគុណភាពទឹកបានល្អប្រសើរ និងឆ្លើយតបនឹងការអនុវត្តភាពស្អាត យុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្រទាំងបី នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ភាពស្អាតផ្តោតអាទិភាពចំនួន៣ គឺភាពស្អាតលើដី ភាពស្អាតផ្ទៃទឹក និងភាពស្អាតលើអាកាស។ ចំពោះភាពស្អាតផ្ទៃទឹក ក្រសួងបរិស្ថាន បានកំពុងសិក្សាលើវិធានការទប់ស្កាត់មិនឱ្យសំរាម ប្លាស្ទិកហូរចូលនិងបំពុលទន្លេសាប។

វិធានការមួយទៀតនោះ គឺក្រសួងបាននិងកំពុងធ្វើទំនើបកម្ម និង ដាក់វិធានការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចញសំណល់រាវតាមប្រភពបំពុល និងទឹកកខ្វក់ទីប្រជុំជន និងពង្រឹងការចុះត្រួតពិនិត្យតាមដាន និងដាក់ចេញវិធានការឆ្លើយតប តំបន់ងាយរងការបំពុលទឹកដល់ស្ថាប័ន និងវិស័យឯកជន តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ ឧស្សាហកម្ម ដើម្បីជួយថែរក្សាគុណភាពបរិស្ថានកម្ពុជាស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅពេលបច្ចុប្បន្ន មានរោងចក្រជាង១០០កន្លែង បានស្នើសុំមកក្រសួងបរិស្ថាន បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចញសំណល់រាវ។

សូមបញ្ចាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យនេះ ជាប្រព័ន្ធឌីជីថលតាមដានគុណភាពបរិស្ថាន ពីទីតាំងប្រភពបំពុល តាមរោងចក្រសហគ្រាស ដែលផ្តល់ប្រយោជន៍ជាច្រើនដល់កិច្ចគាំពារបរិស្ថានដូចជា៖

ទី១-តាមដានស្ថានភាពកំពុងដំណើរការប្រព្រឹត្តិកម្មសំណល់ រាវ នូវប្រភពបំពុល ប្រកបដោយតម្លាភាព។ ទី២-ផ្តល់សញ្ញា ព័ត៌មាន ឬទិន្នន័យនៃស្ថានភាពបំពុល ដោយឧបករណ៍ស្វ័យប្រវត្តិ មកក្រសួងបរិស្ថាន និងជួយឱ្យក្រសួងបរិស្ថាន អាចចាត់វិធានការទប់ស្កាត់ ទាន់ពេលវេលា ដល់ប្រភពបំពុល។ ទី៣-កាត់បន្ថយពេលវេលា នៃការចុះអធិការកិច្ចនៅប្រភពបំពុលនានា និងទី៤-កាត់បន្ថយការរំខានដល់ម្ចាស់រោងចក្រ សហគ្រាសនានា ក្នុងការរាយការណ៍ពីប្រភពបំពុល ព្រមទាំងសម្ដែងពីភាពស្មោះត្រង់ និងតម្លាភាព ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល សំរាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds