បណ្តាញសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បង្ហាញការព្រួយបារម្ភ ចំពោះរបាយការណ៍របស់សង់ត្រាល់

ភ្នំពេញ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និង ស្ថេរភាពការងារ តាមរោងចក្រ សហគ្រាស ដែលបណ្ដាលមកពីរបាយការណ៍របស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍ បានអោយដឹងថា ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម ដែលតំណាងឱ្យសមាជិកសមាជិកា ដែល បំពេញការងារ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកជាង ៤០,០០០នាក់ ធ្វើការងារ និងប្រកបរបរក្រៅប្រព័ន្ធនៅប្រទេសកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងអំពី សេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងារ នៅកន្លែងធ្វើការ នៅពេលដែល យើងខ្ញុំទាំងអស់គ្នាបានឃើញនូវសកម្មភាពរបស់ អង្គការសង់ត្រាល់។

សេចក្តីថ្លែងការណ៍ ដដែលបន្ថែមថា «សកម្មភាពរបស់ អង្គការ សង់ត្រាល់ នេះមិនបានជួយដល់បងប្អូនកម្មករនិយោជិតទូទៅនៅក្នុងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញសកម្មភាពរបស់អង្គការ សង់ត្រាល់ បែរជាធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកវិនិយោគទុនដែលមានស្រាប់ និងអ្នកវិនិយោគដែលកំពុងនឹងត្រៀមមកវិនិយោគ នៅកម្ពុជាយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត សកម្មភាព អង្គការ សង់ត្រាល់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដែលជះឥទ្ធិ ពលដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងារ របស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជា»។

សហជីពយល់ថា របាយការណ៍ដែលបង្ហាញដោយអង្គការសង់ត្រាល់ គឺមិនបាន ឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជាឡើយ ។ ហើយវិស័យការងារ នៅកម្ពុជាកាន់តែប្រសើរឡើងហើយសិទ្ធិសេរីភាពរបស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករនិយោជិតយើង ក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរនិងសមរម្យ ទាំងប្រាក់ឈ្នួលនិងលក្ខខណ្ឌផ្សេងៗ ផ្ទុយទៅវិញ អង្គការ សង់ត្រាល់ មុននឹងចេញរបាយការណ៍ មិនត្រូវកំណត់យកតែមតិភាគតិចហើយសន្និដ្ឋានជារួមឡើយ។ របាយការណ៍នេះ គ្មានមូលដ្ឋាន ដែលមិនអាចទទួលយកបាន ហើយវាយតម្លៃស្ថានភាពសហជីពនៅកម្ពុជា ទាំងមូល។

បើតាមសេចក្តីថ្លែងការណ៍ដដែលបន្ថែមថា សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើកន្លងមក គឺមានភាពលម្អៀង រើសអើងមិនយុត្តិធម៌ មិនស្មើ ភាពតែងតែរំលោភបំពានជ្រៀតជ្រែកលើកិច្ចការ ជំនាញរបស់អង្គការវិជ្ជាជីវៈ(សហជីព) ហើយអង្គការ សង់ត្រាល់ មិនដែលលើកឡើងនូវភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ។ មិនតែប៉ុណ្ណោះ ធ្វើឱ្យអន្តរជាតិមានការយល់ច្រលំ មកលើប្រទេសកម្ពុជា។

សូមបញ្ជាក់ថា យោងរបាយការណ៍របស់ក្រសួង បច្ចុប្បន្នចំនួនបញ្ចិកាសហជីពមូលដ្ឋាននៅកម្ពុជា មានការកើនឡើង ពីជាង៣ពាន់នៅឆ្នាំ២០១៦ ដល់ជាង៦ពាន់នៅឆ្នាំ២០២៤ ចំពោះការកើនឡើងសហជីពនៅកម្ពុជាទ្វេដងក្នុងរយៈ ពេលដ៏ខ្លីនេះត្រូវបានគេមើលឃើញថា កម្ពុជាមានសេរីភាពសហជីពពេញលេញ គ្មានការរើសអើង ផ្ទុយស្រឡះពី របាយការណ៍របស់សង់ត្រាល់៕May be an image of 12 people and textMay be an image of 7 people and textMay be an image of 10 people and textMay be an image of 3 people and textMay be an image of 8 people and text

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds