ក្រសួងបរិស្ថាន គ្រោងរៀបចំតំបន់ការពារធនធានធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួន ឧទ្យានភូគម្ភសាស្រ្ត

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយទីប្រឹក្សាជាន់ខ្ពស់ JICA នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត បានអោយដឹងថា ក្រសួងបរិស្ថាន គ្រោងរៀបចំតំបន់ការពារធនធានធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួន ឧទ្យានភូគម្ភសាស្រ្ត (Go-Park)ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ថា តំបន់ឧទ្យានអង្គវត្ត និងដែន ជម្រកសត្វព្រៃ ភ្នំណាមលៀរ មានសក្តានុពល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងបំរើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផង។

លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ទីប្រឹក្សាជាន់ខ្ពស់JICA បានថ្លែងការកោតសរសើរ ស្វាគមន៍ និងគាំទ្រដល់បេក្ខភាពនៃតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបានស្នើដល់ក្រសួងបរិស្ថានពិចារណារៀបចំក្រុមការងារដើម្បីសិក្សាលទ្ធភាពលើបេក្ខភាពតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារធម្មជាតិផ្សេងៗទៀត៕May be an image of 2 people, dais and textMay be an image of 4 people, dais and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds