ប្រកួតនៅបារាំង ក្នុងព្រឹត្តិការណ៍Ganzberg Kun Khmer Super Fight កីឡាប្រដាល់គុនខ្មែរ ៤រូបបានឈ្នះ ខណៈចាញ់ ២រូប
ភ្នំពេញ៖ ការប្រកួតគុនខ្មែរនៅក្នុងព្រឹត្តិការណ៍ Ganzberg Kun Khmer Super Fight នៅទីក្រុងប័កដូប្រទេសបារាំង នៅយប់ថ្ងៃទី២ មិថុនា បានធ្វើឲ្យអ្នកទស្សនាជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំងនឹងក្បាច់គុនប្រដាល់គុនខ្មែរ ហើយស្គាល់គុនខ្មែរកាន់តែច្បាស់ហើយពេលនេះ។
សម្រាប់កីឡាករគុនខ្មែរដែលបានទៅប្រកួតគុនខ្មែរដល់ទឹកដីអឺរ៉ុប មានចំនួន៦រូប ហើយបានទទួលជ័យជម្នះយ៉ាងធំធេងឈ្នះកីឡាករអឺរ៉ុប៤រូប។ ក្រឡេកមើលការប្រកួត លក្ខណៈម៉ារ៉ាតុនជុំទី១ដើម្បីដណ្ដើមខ្សែក្រវាត់ KSF និងក្លាយជាម្ចាស់រថយន្ត Pickup ខ្លាញ់គោពី Ganzberg ក្នុងនោះ រាហ៊ូមាស ឈុត សេរីវ៉ាន់ថង ឈ្នះម្ចាស់ខ្សែក្រវាត់ WBC Omar Drissi នាគមាសជាយដែន ឃីម បូរ៉ា ឈ្នះម្ចាស់ខ្សែក្រវាត់២ស្ថាប័ន ថៃកាត់បារាំង Mike Dederian, ដោយពិន្ទុដូចគ្នា។
ប៉ុន្តែការប្រកួតជុំទី២រវាងគុនខ្មែរ ឈុត សេរីវ៉ាន់ថង ឈ្នះពិន្ទុលើ ឃីម បូរ៉ា និងបន្តទៅប្រកួតនៅថ្ងៃទី២៧ ខែមិថុនា ដើម្បីមានឱកាសឈ្នះរថយន្ត Pickup ខ្លាញ់គោពីក្រុមហ៊ុន Ganzberg។ នៅពីក្រោយជ័យជម្នះដ៏មហាសាលនេះក្រុមហ៊ុនGanzberg បានផ្ដល់ជារង្វាន់លើកទឹកដល់កីឡាករគុនខ្មែរយើងម្នាក់ៗ ក្នុងនោះឧបត្ថម្ភដល់ជើងឯករងឃឹម បូរ៉ា ចំនួន៩លានរៀល និងជើងឯកឈុត សេរីវ៉ាន់ ថងចំនួន៨លានរៀល។
ដោយឡែកការប្រកួតមិត្តភាពប្រាក់ស៊ីហ្គេមមុខស្រស់ ទួន ស្រីភីន ចាញ់ពិន្ទុអ្នកលេងគុនខ្មែរប្រចាំប្រទេសបារាំង Alexandra Chatenet ខណៈលន បញ្ញា ឈ្នះពិន្ទុ Omar Bathily (អូម៉ា បាតធីលី)។ ចំណែកការប្រកួតដណ្តើមខ្សែក្រវាត់ អ្នកលេងគុនខ្មែរ សៀង ហៃ ឈ្នះ Ouassim Mazouz (វ៉ាស៊ីម ម៉ាហ្សូស)គ្រងខ្សែក្រវាត់គុនខ្មែរ លើកដំបូង។ ខ្លារខិនខ្មៅ ឈឿង ល្វៃ ចាញ់ម្ចាស់ស្រុកកែងពិឃាដ Omar Samb (អូម៉ា សាំ)ដោយសាភ្លាត់ជង្គង់ត្រឹមទឹកទី២។ សម្រាប់អ្នកឈ្នះការប្រកួតក្រុមហ៊ុនGanzberg ឧបត្ថម្ភទឹកប្រាក់ក្នុងម្នាក់ៗ២លានរៀលផងដែរ។
នេះគឺជាការជួយលើកស្ទួយវិស័យគុនខ្មែរដ៏ធំធេងណាស់ ពីសំណាក់ក្រុមហ៊ុនចិត្តធម៌Ganzberg។ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក!៕