ស្ថាប័នពាក់ព័ន្ធ កំពុងរួមគ្នាបង្កើតស្តង់ដាកំណត់បរិមាណសារជាតិចិញ្ចឹមអាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែដល់៣៦ខែ

ក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញ និងពន្លឿនឱ្យមានការបង្កើតស្តង់ដាកំណត់បរិមាណសារជាតិចិញ្ចឹមអាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែដល់៣៦ខែនៅកម្ពុជា។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយ លោកស្រី វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងភាពពាក់ព័ន្ធ។

លោកស្រី វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺធ្វើឡើងក្នុងគោលបំណងនៃកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចនេះ ដើម្បីពិនិត្យ និងសម្រេចលើសេចក្ដីព្រៀងស្តង់ដាជាតិ ស្តីពីផលិតផលអាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែ ដល់៣៦ខែ។

លោកស្រី បានបន្ថែមទៀតថា ការរៀបចំបង្កើតស្តង់ដាជាតិនេះ គឺផ្អែកជាមូលដ្ឋានតាមកូដិចអន្តរជាតិ គោលការណ៍ណែនាំរបស់អង្កកាសុខភាពពិភពលោក និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រីសាស្ត្រចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេស លោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ និងលោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មការចំពោះកិច្ច ដែលជាមន្ត្រីជំនាញនៃកម្មវិធីជាតិអាហារូបត្ថម្ភ និងការិយាល័យសុវត្ថិភាពចំណីអាហារ ព្រមទាំងដៃគូអភិវឌ្ឍន៍សុខភាពពាក់ព័ន្ធសំខានៗដែលមានជំនាញ និងបទពិសោធន៍ផ្នែកអាហារូបត្ថម្ភ រួមមាន៖ អង្គការ UNICEF, HKI, Alive &Thrive, WVC, Plan International, WFP, WB, MUSEFO/GIZ, និងRACHA ជាដើម៕ អត្ថបទ៖ ​ពិសីMay be an image of 1 person

May be an image of 16 people, table and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds