ឯកឧត្តម ឌី វិជ្ជា បញ្ជាឱ្យសមត្ថកិច្ចបន្តបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗ

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារប៉ុស្តិ៍រដ្ឋបាលចំនួន៥ នៅក្នុងខេត្តស្វាយរៀង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អគ្គស្នងការរងនគរបាលជាតិឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ត្រូវបន្តបង្ក្រាបបញ្ហាបទល្មេីសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ និងល្បែងស៉ីសងជាដេីម ក្នុងនោះត្រូវត្រៀមជាប់ជានិច្ចនូវវិធានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ក៏បានដាស់តឿនកងកម្លាំងទាំងអស់ត្រូវតែមានការបេជ្ញាចិត្តខ្ពស់បំផុត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវ ការថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើ។

គួរឱ្យដឹងថា អគារប៉ុស្តិ៍រដ្ឋបាលទាំង៥ខ្នង ដែលដាក់សម្ពោធនាពេលនេះ គឺស្ថិតនៅប៉ុស្តិ៍រដ្ឋបាល ធ្លក, ប៉ុស្តិ៍រដ្ឋបាល ឈើទាល, ប៉ុស្តិ៍រដ្ឋបាល គ្រួស, ប៉ុស្តិ៍រដ្ឋបាល ព្រះពន្លា និងប៉ុស្តិ៍រដ្ឋបាលថ្នាធ្នង់។ អគារប៉ុស្តិ៍រដ្ឋបាលទាំង៥នេះ គឺជាចំណាយថវិកាសាងសង់ប្រមាណ៧ ៥០០០ដុល្លារ ជាអំណោយរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ព្រមទាំងលោកជំទាវ ហ៊ុន ម៉ាណា។ ក្នុងឱកាសចូលរួមដាក់សម្ពោធឱ្យប្រើប្រាស់អគារប៉ុស្តិ៍រដ្ឋបាលទាំង៥ នាព្រឹកនេះ ឯកឧត្តម ឌី វិជ្ជា បាននាំយកអំណោយជាសម្ភារៈឧបត្ថម្ភដល់ប៉ុស្តិ៍នគរបាលទាំង០៥ ក្នុង០១ប៉ុស្តិ៍ទទួលបានកុំព្យូទ័រលើតុ០១គ្រឿង និងម៉ាស៊ីនព្រីនធ័រ០១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds