ប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ(CLMTV) ប្រជុំអនុម័តស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន៍ករ

(ភ្នំពេញ)៖ ប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ(CLMTV) ចំនួន៥ រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានបើកកិច្ចប្រជុំអនុម័តស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន៍ករ តាមរយៈប្រព័ន្ធវីដេអូ ដឹកនាំដោយលោកជំទាវ បាយខាំ ខាត់ធីយ៉ា រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពឡាវ និងមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ពីប្រទេសCLMTV ។

ក្នុងនោះកម្ពុជាដឹកនាំដោយលោក គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃកម្ពុជា។

ជាលទ្ធផល អង្គប្រជុំបានអនុម័តនូវសេចក្តីថ្លែងការណ៍រួមស្តីពី“ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន៍ករក្នុងប្រទេស” ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសជាសមាជិកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្មគោលនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ជាពិសេសការធ្វើចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសនករតាមរយៈការចរចានិងបង្កើតកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគីនិងយន្តការផ្សេងទៀត។ បន្ថែមពីនេះ អង្គប្រជុំ បានឯកភាពជូនប្រទេសថៃធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ CLMTV សម្រាប់ឆ្នាំ២០២៥៕May be an image of 1 person and text that says 'CAMBODIA'May be an image of 9 people, television, dais, newsroom and textMay be an image of 6 people and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds