សម្ដេចតេជោ បញ្ជាឲ្យសមត្ថកិច្ច និងវៀតណាម វែកមុខរកអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញបទបញ្ជាឲ្យសមត្ថកិច្ច សហការជាមួយសមត្ថកិច្ចវៀតណាម វែកមុខរកអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន។ នេះបើយោងតាមទំព័ហ្វេសប៊ុករបស់សម្តេចតេជោ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ។
សម្ដេចតេ ជោ ហ៊ុន សែន បាន សរសេរថា «ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ពេលបើកមើលមតិ យោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាម ចូលជេរ ខ្ញុំពីពេលណាមកព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សឹបនាក់ ចូលមកជេរ»។
សម្ដេចបន្តថា «កាលឆ្នាំ២០១៦-២០១៧ មានជាង ២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់ អគ្គលេខា បក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញ ពេលនោះរឿងសមុទ្រចិន ខាង ត្បូង។ ពេលនេះ ពួកគេចូលមកជេរតាម Tik tok ម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថា វៀតណាមនេះ ជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាម នៅក្រៅប្រទេស ដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀត ណាម នៅកម្ពុជា ឬបងប្អូនខ្មែរក្រោម ដែលមានគណនី តិច តុក និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង»។
សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ដោយមានការសង្ស័យ និងភាពមិនច្បាស់លាស់ បែបនេះគឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ ដែលយើងអាចធ្វើបាន ។ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការ ស្រាវ ជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំ ជាអ្នកណា?។
សម្ដេចថា «ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សបែបនេះ ឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវ ដើម្បីជៀសវាង ពួកអាក្រក់ ឆ្លៀតបំបែកបំបាក់»៕