ប.ស.ស.ណែនាំឱ្យមានការប្រុងប្រយ័ត្នក្រោយមានករណីឆបោកប្រាក់តាមរយៈបង់ភាគទាន ដោយជនឆបោកបានផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួន

ថ្មីៗនេះមានករណីឆបោកទៅលើសមាជិក ប.ស.ស. តាមរយៈបង់ភាគទាន ដោយជនឆបោកបានផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួន។
អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆបោករបស់ក្រុមជនអនាមិកទាំងនេះ ចៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ។
សូមបញ្ជាក់ថា សម្រាប់បងប្អូនសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ រាល់ពេលបង់ភាគទានមក ប.ស.ស. ត្រូវរកមើលពាក្យ “ប.ស.ស. បង់ភាគទានស្វ័យនិយោជន៍” ឬជាភាសាអង់គ្លេស “NSSF Self Employed” ហើយប្រសិនបើពេលចុចបង់ភាគទាន តែមិនមានឃើញឈ្មោះដូចខាងលើទេ គឺមិនមែនជាគណនីរបស់ ប.ស.ស. ឡើយ ដូច្នេះ សូមកុំចុចបង់ ព្រោះជាការឆបោករបស់ក្រុមជនអនាមិក។
សម្រាប់មានចម្ងល់ផ្សេងៗ ឬមានការសង្ស័យណាមួយ សូមលោកអ្នកខលមកលេខ ១២៨៦ ឬ ១២៩៧ ឬអាចឆាតមកកាន់ Facebook Page ប.ស.ស. ឬតាមរយៈ Telegram Group ផ្លូវការរបស់ ប.ស.ស៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds