សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា

ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩​ ម៉ោង 09:30 AM

(ដោយ៖ យឺន សីហា)

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO អះអាង​តាម​TWITTER​នា​ថ្ងៃ​ទី​១២​មីនា​ថា អា​មេ​រិ​ក​នឹង​ដក​បុគ្គលិក​ការទូត​ទាំងអស់​ចេញពី​វេ​ណេ​ស៊ុ​យ​អេ​ឡា ខណៈ​ពួក​គេ​នៅ​មាន​វត្តមាន​នៅឡើយ​ក្នុង​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​កា​រ៉ា​កាស់ មក​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ក្នុង​ប្រទេស​នោះ​។

ចំណែក​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​JUAN GUAIDO អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស នា​ថ្ងៃ​ទី​១២​មីនា​ជា​ថ្ងៃ​ទី​៥​នៃ​ការ​ដាច់់​ភ្លើង​ដ៏​ធំ ធ្វើ​ឲ្យ​ប្រទេស​ជាប់​គាំង ប្រឈម​មុខ​នឹង​ការ​លំបាក​នៃ​ការ​ខ្វះ​ស្បៀង​ធ្ងន់ធ្ងរ​។ ជា​ការ​ឆ្លើយ​តប​វិញ​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​អំពាវនាវ​ដល់​ប្រជាជន ឲ្យ​ក្រាញ​ទប់ទល់​យ៉ាង​សកម្ម ប្រឆាំង​ការ​វាយប្រហារ​ដែល​លោក​ថា ធ្វើ​ឡើង​ដោយ​សហរដ្ឋអាមេរិក ប្រឆាំង​ប្រព័ន្ធ​អគ្គិសនី​របស់​ប្រទេស ដើម្បី​រៀបចំ​អន្តរាគមន៍​យោធា​មួយ​។

ដោយ​សំអាង​ពី​សភាពការណ៍​អាសន្ន​ខាង​ស្បៀង​និង​សុខាភិបាល ក្រោយ​ការ​ដាច់​ភ្លើង​ជាង​១០០​ម៉ោង​មក​ហើយ សភា​ប្រទេស​នេះ ដែល​គ្រប់គ្រង​ដោយ​ពួក​ប្រឆាំង កាលពី​ថ្ងៃ​ទី​១១​មីនា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​ប្រទេស តាម​សំណើ​របស់​លោក​GUAIDO​។ សម្រាប់​លោក​ម៉ា​ឌូ​រ៉ូ​យល់​ថា ការ​វាយប្រហារ​ប្រឆាំង​ប្រព័ន្ធ​អគ្គិសនី ជា​ការ​បិទ​បាំង​បំណង​អា​មេ​រិ​ក ដែល​ចង់​ធ្វើ​ឲ្យ​ប្រជាជន​មានការ​អស់សង្ឃឹម ប៉ុនប៉ង​ឲ្យ​ជំនួយ​របស់​ខ្លួន បាន​នាំ​ចូល​ក្នុង​ប្រទេស​ដោយ​កម្លាំង ព្រោះ​លោក​បដិសេធ​ជំនួយ​មនុស្សធម៌​ទាំងនោះ ដែល​លោក​ថា​ជា​លេស​សម្រាប់​អន្តរាគមន៍​យោធា​អា​មេ​រិ​ក​៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds