ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៥ រំពឹងថា សមាជិកនឹងកើនដល់ជាង១ពាន់នាក់សម្រាប់អាណត្តិថ្មីនេះ

ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៥ លោកជំទាវ ចាន់ ភារី អះអាងថា សម្រាប់អាណត្តិថ្មីនេះ សមាគមនៅតែមានគម្រោងរក្សាសមាជិកចាស់ ហើយបង្កើតសមាជិកថ្មីអោយកាន់តែច្រើនឡើង ខណៈលោកជំទាវរំពឹងថា សមាជិកនឹងកើនដល់ជាង១ពាន់នាក់សម្រាប់អាណត្តិថ្មីនេះ​។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅក្នុងកម្មវិធីតម្រង់ទិសសម្រាប់សមាជិកាថ្មីឆ្នាំ២០២៤ និងជំនួបសហគ្រិនស្ត្រី នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា ជប៉ុន (CJCC) ដែលមានអ្នកចូលរួមប្រមាន១៥០នាក់​ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លោកជំទាវ ចាន់ ភារី បានអោយដឹងថា នៅក្នុងអាណត្តិថ្មីនេះ សមាគមនៅតែមានគម្រោងរក្សាសមាជិកចាស់ ហើយបង្កើតសមាជិកថ្មីកាន់តែច្រើន យើងបានដាក់គោលដៅយ៉ាងហោចណាស់ទៅអោយបានលើសហ្នឹងដល់ទៅ១ពាន់ ឬ ១ ៥០០នាក់។ «ដើម្បីទទួលសមាជិកថ្មីកាន់តែច្រើននៅយើងមានគណៈកម្មការច្រើនដែលជួយអភិវឌ្ឍន៍ទាំងខាងក្នុង មានន័យថាទាំងរចនាសម្ព័ន្ធការគ្រប់គ្រង់ផ្ទៃក្នុងរបស់សមាគមត្រូវការអភិវឌ្ឍអោយបានល្អប្រសើរដើម្បីបម្រើសេវាកម្មទៅដល់សមាជិកភាពរបស់យើង។ ដោយឡែកខាងក្រៅយើងត្រូវស្ទុះស្ទារកជំនួយទាំងផ្នែកហិរញ្ញាវត្ថុ ក៏ដូចជាបច្ចេកទេស ដើម្បីបំពាក់បំប៉នដល់សហគ្រិនស្ត្រីដែលជាសមាជិករបស់យើង»។ នេះជាការបញ្ជាក់របស់លោកជំទាវ ចាន់ ភារី​។

ប្រធានសមាគមថ្មីរូបនេះ​បន្ថែមថា យើងយកវេទិការនេះសម្រាប់ជាការធ្វើនៅកម្មវិធីតម្រង់ទិស ដើម្បីបង្ហាញអោយពួកគាត់កាន់តែយល់ច្បាស់ថា តើផែនការសកម្មភាព បេសកកម្ម ទស្សនៈវិស័យ សមាគម​សហគ្រិនស្ត្រីកម្ពុជាធ្វើអ្វីខ្លះដើម្បីអោយគាត់កាន់តែយល់ច្បាសហើយកាន់តែស្រលាញ់សមាគម។ សមាគមរៀបចំឡើងក្នុងគោលបំណងធ្វើម៉េចជួយជំរុញនៅភាពអង់អាចក្លាហានដល់សហគ្រិនស្ត្រី ដូចជាមុខរបរទាំងឡាយដែលគ្រប់គ្រងដោយស្ត្រីយើងចង់អោយមានភាពរីកចំរើនទាំងក្នុង និងក្រៅប្រទេស។

ដោយឡែកលក្ខខណ្ឌ ដែលអាចក្លាយជាសមាជិកសមាគនសហគ្រិនស្ត្រីកម្ពុជាបាន លោកជំទាវបានអោយដឹងថា គាត់ជាស្ត្រីមានមុខរបរ មានអាជីវកម្ម ឬមួយជាស្ត្រីដែលមានតួនាទីមុខងា មុខតំណែង នៅក្នុងស្ថាប័នឯកជនគឺគាត់អាចចូលរួមជាសមាជិកសមាគមបាន។ សម្រាប់សមាជិកគាត់ទទួលបានគឺច្រើនគាត់អាចបង្កើតទំនាក់ទំនងបណ្តាញក្នុងការប្រកបអាជីវកម្មមិនថាខ្នាតតូច ធំ មធ្យមនោះទេ។ ក្រៅពីទំនាក់ទំនងអាជីវកម្ម សមាជិកក៏អាចទទួលបានឱកាសទទួលបានការបណ្តុះបណ្តាលជាច្រើន ពិសេសអោយវាស៊ីទៅនឹងបរិបទឌីជីថលនាពេលបច្ចុប្បន្ន។

ដោយឡែកលោកសំរិទ្ធ ពុទ្ធីយ៉ា តំណាងធនាគាកាណាឌីយ៉ា ដែលជាអ្នកឧបត្ថម្ភ បានអោយដឹងថា គោលបំណង់ដែលធនាគាកាណាឌឺយ៉ា សម្រេចឧបត្ថម្ភក្នុងកម្មវិធីនេះ គឺមានគោលបំណងលើកកំពស់សហគ្រិនស្ត្រី ព្រោះបច្ចុប្បន្ននេះយើងឃើញថា សហគ្រិនស្ត្រីតែងតែមានចិត្តមួយថាខ្លួនឯងមិនអាចទៅមុខ តែពេលនេះយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលយើងឃើញស្ត្រីអាចធ្វើការមួយចំនួនដែលសង្គមទទួលស្គាល់។ លោកថា «ធនាគារកាណាឌឺយ៉ា គាំទ្រសហគ្រិនស្ត្រី ក្នុងនោះយើងអាចផ្តល់ឥនទានដែលមិនចាំបាច់ដាក់ទ្រព្យធានាសម្រាប់សមាជិករហូតដល់១០ម៉ឺនដុល្លា គឺគួសមអោយគាត់គ្រប់គ្រងអាជីវកម្មដោយខ្លួនឯង ទម្រាំអោយគាត់អាចឈរខ្លួនឯងបាន ដោយមិនចាំបាច់ពឹងលើកបុរសៗ»

គោលបំណងនៃកម្មវិធីតម្រង់ទិសសម្រាប់សមាជិកាថ្មីឆ្នាំ២០២៤ គឺដើម្បីបង្ហាញពីចក្ខុវិស័យ ទស្សន:វិស័យ និងផែនការសកម្មភាពរបស់សមាគមCWEAក្នុងការជួយជំរុញ អាជីវកម្មដែល គ្រប់គ្រងដោយសហគ្រិនស្ត្រីទូទាំងប្រទេស, បង្កើតឱកាសផ្គូផ្គងអាជីវកម្មសម្រាប់សមាជិកទាំងអស់(ចាស់/ថ្មី), បង្កើតសាមគ្គីភាព និងក្តីស្រលាញ់រវាងសមាជិក និងសមាជិក, ការតាំងបង្ហាញផលិតផលនិងស្វែងរកទីផ្សារថ្មីជូនសមាជិក, បង្កើនការលើកទឹកចិត្តជំរុញភាពអង់អាចក្លាហានក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនស្ត្រីដ៏រឹងមាំ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពសហគ្រិនស្ត្រីឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

សូមរំលឹកផងដែរថា សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមនេះត្រូវបានបង្កើតជាផ្លូវការ នៅឆ្នាំ២០១១ ដោយមានការផ្តួចផ្តើម ដោយលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងការចូលរួមគាំទ្រពីឯកឧត្តម សុក ស៊ីផាន់ណា និងលោកស្រី លីលី សម្បត្តិ៕May be an image of 6 peopleMay be an image of 4 people and textMay be an image of 1 person, studying and textMay be an image of 4 peopleMay be an image of 7 peopleMay be an image of 5 people, people studying and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds