សម្តេចតេជោ ហ៊ុន សែន បានបែងចែកថវិកា ដែលសប្បុរសជន ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ ជួយដល់គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ចំនួន២០គ្រួសារក្នុងមួយគ្រួសារ១មុឺនដុល្លារ(10,000$)
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្រេចដកថវិកា១លានដុល្លារ ដែលបានមកពីសប្បុរសជននានា ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់
តាមរយៈបណ្តាញសង្គម សម្តេចតេជោ បានបញ្ជាក់ថា «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៍ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង4,8លានដុល្លារ(4,800,000$)។ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះខ្ញុំសូមដកថវិកាចំនួន១លានដុល្លារ(1,000,000$)ដើម្បីបែងចែកទៅ៖
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឯថវិកាក្រៅពី១លានដុល្លារនេះសម្តេចនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕