កោះមាន់​បង្កក ចំនួន ៧០​កេស​ក្រដាស ស្មើនឹង ១,២៦០​គីឡូក្រាម ត្រូវ​មន្ត្រី​ជំនាញ​បង្ក្រាប​បាន

​នារសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤ ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក តាន់ ផា​ន់​ណា​រ៉ា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឱ្យ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ឃាត់​ចាប់ រួច​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្ដែង លើ​ការ​ដឹក​ជញ្ជូន​សត្វ និង​ផលិតផល​សត្វ នៅ​ចំណុច​ជិត​ផ្សារ​ធំ​ថ្មី សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ លើ​ម៉ូតូ​កង់​បី​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1GZ-5475 ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​មាន កោះមាន់​បង្កក ចំនួន ៧០​កេស​ក្រដាស ស្មើនឹង ១,២៦០​គីឡូក្រាម ។

ក្រោយ​ពិនិត្យ​ជាក់ស្ដែង និង​មានការ​សាកសួរ​ទៅ​អ្នក​បើក​ម៉ូតូ​បង់​បី ជាមួយ​តំណាង​ម្ចាស់​កោះមាន់​បង្កក​ទាំង​អស់នេះ បាន​ឆ្លើយ​ថា កោះមាន់​បង្កក​ទាំងនេះ បាន​ដឹក​ជញ្ជូន​ចេញពី​ឃ្លាំង​របស់​ក្រុមហ៊ុន ហ៊ុន ទី នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឆ្ពោះទៅ​លក់​ចែកចាយ​នៅ​តាម​បណ្ដា​ខេត្ត ដោយ​គ្មាន​វិញ្ញាបនបត្រ​អនាម័យ​សត្វ​ពី​ប្រទេស​នាំ​ចេញ​។ ហើយ​កោះមាន់​បង្កក​ទាំងនោះ បាន​ផុត​សុពលភាព​ប្រើប្រាស់ ការ​ដឹ​ជញ្ជូន​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ កោះមាន់​បង្កក​មានការ​ប្រែ​ព​ណ៍​ខុស​ពី​ទម្រង់​ដើម លឿង ខ្មៅ ធុំក្លិន និង​ខូចគុណភាព ។

ក្រុមការងារ​បាន​ដឹកនាំ​បទល្មើស និង​វត្ថុ​តាង​ទាំងនេះ ទៅ​កាន់​ទីតាំង​ច​ត្តា​ឡី​ស័ក​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds