រាជធានី-ខេត្តចំនួន៥ទទួលបានភ្ញៀវទេសចរច្រើនជាងគេនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ

ភ្ញៀវទេសចរជាតិប្រមាណ ១៣.២៧៧.៥៥៦នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៨១.៧៤៥នាក់ បានដើរលេងកម្សាន្តតាមគោលដៅទេសចរណ៍ និងទីកន្លែងកម្សាន្តសប្បាយនានានៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤។ ក្នុងនោះ មានរាជធានី-ខេត្តចំនួន៥ទទួលបានភ្ញៀវទេសចរច្រើនជាងគេ។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានបញ្ជាក់ថា ទេសចរប្រមាណជាង១៣លាននាក់នេះ គឺមានរាជធានី-ខេត្តចំនួន៥ ទទួលបានច្រើនជាងគេ ក្នុងនោះរួមមាន÷ កំពង់ចាម ទេសចរជាតិប្រមាណ ៣.៤៣១.២២៤ នាក់ ទេសចរបរទេស ប្រមាណ ៣៥៦ នាក់។ កំពង់ស្ពឺ ទេសចរជាតិ ប្រមាណ ១.២៣៣.២៩៥ នាក់ ទេសចរបរទេស ប្រមាណ ១.២៤៣ នាក់។ បាត់ដំបង ទេសចរជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់ ទេសចរបរទេស ប្រមាណ ១.៦៤១ នាក់។ ព្រៃវែង ទេសចរជាតិ ប្រមាណ ១.០១៤.៦០៦ នាក់ ទេសចរបរទេស ប្រមាណ ៣៣ នាក់។ សៀមរាប ទេសចរជាតិ ប្រមាណ ៩៤៣.០០០ នាក់ និង ទេសចរបរទេស ប្រមាណ ១២.៩៩១នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds